បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសតួគីលោក Vasyl Bodnar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាកិច្ចប្រជុំកំពូលសម្រាប់សន្តិភាពនៅអ៊ុយក្រែននឹងអាចប្រព្រឹត្តិទៅនៅនាថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។ កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងចូលរួមដោយអគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres នឹងត្រូវគេរំពឹងថាដំណើរការនៅក្នុងទីស្នាក់ការកណ្តាលនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្រាប់ប្រទេសតួគីផងដែរដែលកន្លងមកតែងតែបានគាំទ្រចំពោះសំណើររបស់រដ្ឋាភិបាលក្រុងគៀវក្នុងការបង្កើតឲ្យបាននូវសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែននិងព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់តួគីក្នុងការជួយការអនុវត្តកិច្ចការងារនេះផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២២នៅឯកិច្ចប្រជុំ G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងនូវចំណុចទាមទារ១០ចំណុចសម្រាប់ផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានពង្រីកការដាក់ ទណ្ឌកម្មប្រឆាំងនឹងចក្រភពអង់គ្លេស ដោយដាក់ក្នុងបញ្ជីខ្មៅទៅលើមន្ត្រី និងអ្នកសារព័ត៌មានជាច្រើននាក់។ ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតប នឹងគោលនយោបាយរបស់ អង់គ្លេសដែលក្រុងម៉ូស្គូចាត់ទុកថា ជាអរិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះ “ការប្រឆាំងរុស្ស៊ី” របស់រដ្ឋាភិបាលអង់គ្លេស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ជាឱ្យឧត្តមសេនីយ ជាន់ខ្ពស់ របស់ខ្លួន កាលពីថ្ងៃពុធ ឱ្យទទួលបន្ទុកលើការលុកលុយ ដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនលើប្រទេសអ៊ុយក្រែន នៅក្នុងការរង្គោះរង្គើដ៏ធំបំផុត ដែលមិនទាន់មាន ដំណើរការខុសប្រក្រតី នៃរចនាសម្ព័ន្ធបញ្ជាការ យោធារបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងសមរភូមិជាច្រើនខែមកនេះ...
គៀវ៖ រុស្ស៊ីបានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលរបស់ខ្លួន ទទួលបន្ទុកលើការឈ្លានពានអ៊ុយក្រែន ក្នុងការរង្គោះរង្គើដ៏ធំបំផុត នៅឡើយចំពោះរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនបន្ទាប់ពី បរាជ័យក្នុងសមរភូមិជាច្រើនខែ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានតែងតាំងអគ្គសេនាធិការលោក Valery Gerasimov ជាមេបញ្ជាការកងកម្លាំងរួម សម្រាប់អ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន។ ទង្វើនេះមិនត្រឹមតែធ្វើឱ្យលោក Gerasimov ទទួលខុសត្រូវដោយផ្ទាល់ ចំពោះជោគវាសនានៃ យុទ្ធនាការនេះប៉ុណ្ណោះទេ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រមុខអគ្គសេនាធិការរុស្ស៊ី ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ត្រូវបានតែងតាំងឱ្យដឹកនាំ ក្រុមកងកម្លាំងរួមរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ អតីតមេបញ្ជាការនៃប្រតិបត្តិការយោធា គឺឧត្តមសេនីយ៍កងទ័ព Sergey Surovikin ត្រូវបានតែងតាំងជាអនុប្រធាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ លោក Nikol Pashinyan នាយករដ្ឋមន្រ្តីរបស់ប្រទេសអាមេនី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាមេនី មិនមានគម្រោងធ្វើសមយុទ្ធយោធា ដែលពាក់ព័ន្ធនឹងសមាជិកនៃ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅឆ្នាំនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Pashinyan បានអត្ថាធិប្បាយលើអ្វីដែល...
បរទេស៖ ក្រុមហ៊ុនផលិតមីស៊ីលឈានមុខគេ របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកវិទ្យាសាស្ត្ររ៉ុក្កែតយោធាកំពូលរបស់រុស្ស៊ីលោក Pavel Kamnev បានទទួលមរណភាពហើយ ក្នុងអាយុ ៨៦ ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kamnev កើតនៅឆ្នាំ ១៩៣៧ នៅទីក្រុង...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃកិច្ចការងារ ក្រុមប្រឹក្សាសន្តិសុខជាតិរុស្សី លោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ភាពចលាចលនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ដើម្បីបង្កជម្លោះរវាងពលរដ្ឋអ៊ុយក្រែន និងរុស្សី។ មន្រីជាន់ខ្ពស់រូបនេះដែលធ្លាប់បម្រើការងារ ជាប្រធានផ្នែកកិច្ចការងារស៊ើបការណ៍សំងាត់ របស់ជាតិ FSB អស់រយៈពេលជាមួយទសវត្សមកហើយ បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Argumently...
ម៉ូស្គូ៖ ទីក្រុងមូស្គូបានដាក់ពង្រាយយុទ្ធជន Chechen ប្រមាណ ៣០០ នាក់ទៅកាន់ជួរមុខរបស់អ៊ុយក្រែន ខណៈដែលកិច្ចខិតខំប្រឹងប្រែងឈ្លានពាន របស់វិមានក្រឹមឡាំង កំពុងអូសបន្លាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ យុទ្ធជនមកពីកងឆ្មាំជាតិ នៃសាធារណរដ្ឋរុស្ស៊ីភាគខាងត្បូង បានចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Grozny របស់ Chechnya ដែលជាមេដឹកនាំ ដែលគាំទ្រដោយវិមានក្រឹមឡាំង Ramzan Kadyrov បានបង្ហោះនៅលើប៉ុស្តិ៍...
បរទេស ៖ ទូរទស្សន៍ការពារជាតិ របស់ប្រទេសរុស្សី បានផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងបេឡារុស្ស បានពង្រីកសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសបេឡារុស្ស ខណៈដែលការព្រួយបារម្ភ កាន់តែខ្លាំង ឡើងថា ទីក្រុងមូស្គូកំពុងជំរុញ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ខ្លួនមួយនេះ ឱ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា...