ម៉ូស្កូ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ី ជាន់ខ្ពស់មួយរូប ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា “ផ្លូវប្រឆាំងរុស្ស៊ី” របស់ប្រទេសជប៉ុន ធ្វើឱ្យកិច្ចចរចាសន្ធិសញ្ញាសន្តិភាព “មិនអាចទៅរួច” ។ រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់អរិភាព ក្នុងសង្គ្រាមលោកលើកទី២ ជាផ្លូវការនោះទេ ដោយសារការប្រឈមមុខដាក់គ្នាលើកោះ ដែលត្រូវបានរឹបអូសដោយសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម ស្ថិតនៅក្បែរកោះហុកកៃដូ ភាគខាងជើងបំផុតរបស់ប្រទេសជប៉ុន។ ...
បរទេស៖រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃចន្ទ បានប្រកាសអះអាងថាយោធារបស់រុស្សីប្រមាណជាជាង៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass។ មីស៊ីលបានហោះសំដៅទីតាំងអគារស្នាក់នៅ បណ្តោះអាសន្នមួយកន្លែងដែលប្រើប្រាស់ ដោយយោធារុស្សីនៅក្នុង ទីក្រុង Makeyevka ស្ថិតនៅក្នុងតំបន់ Donbass ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សី ហើយជឿជាក់ថា វាយប្រហារ នេះសរុប មានចំនួន៦ក្បាលគ្រាប់មីស៊ីល ដែលសុទ្ធតែជាមីស៊ីលផលិតនៅអាមេរិក និងបាញ់ចេញពីប្រព័ន្ធ បាញ់ផ្កាយរណប HIMARS...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រលកនៃយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ ដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយចំនួន ខណៈដែលរុស្ស៊ីបានបន្តការ ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២នេះ ។...
បរទេស៖ ឧត្តមសេនីយឯក Sergey Kobylash ដែលជាប្រធានបញ្ជាការដែនអាកាស រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បាននិយាយថា អាកាសចរណ៍ចម្ងាយឆ្ងាយរបស់រុស្ស៊ី នឹងបន្តមានតួនាទីនៅក្នុងប្រតិបត្តិការយោធា របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៣ ហើយនឹងត្រូវធ្វើទំនើបកម្មថ្មី នៃកងនាវា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kobylash នៅថ្ងៃច័ន្ទ និងត្រូវបានដកស្រង់...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មី តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា “ភាពត្រឹមត្រូវខាងសីលធម៌ និងប្រវត្តិសាស្រ្ត” គឺឈរនៅខាងរុស្ស៊ី ខណៈដែលប្រទេសរបស់លោកប្រឈមមុខ នឹងការថ្កោលទោសជាអន្តរជាតិ ចំពោះការវាយលុករបស់ខ្លួន នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
គៀវ៖ យោងតាមលោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែបោះចោលភាពជោគជ័យ រយៈពេលពីរទសវត្សរ៍ ជាមួយនឹងសង្គ្រាមអ៊ុយក្រែន។ ការលើកឡើងរបស់លោក McFaul ធ្វើឡើងជាង ១០ ខែបន្ទាប់ពីមេដឹកនាំរុស្ស៊ី បានបើកការឈ្លានពានអ៊ុយក្រែន។ លោក ពូទីន...
គៀវ៖ សុន្ទរកថាថ្ងៃចូលឆ្នាំសកល របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បង្ហាញថាលោក “នៅតែមិនមានឆន្ទៈ” ដើម្បីពិចារណាដំណោះស្រាយ ដោយសន្តិវិធី ចំពោះសង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមអង្គភាព អ្នកគិតរបស់សហរដ្ឋអាមេរិក។ វិទ្យាស្ថានសិក្សាសង្រ្គាម ( ISW) បានសរសេរនៅក្នុង របាយការណ៍ថ្មីបំផុតរបស់ខ្លួនថា សុន្ទរកថាប្រចាំឆ្នាំរបស់លោក ពូទីន បានបង្ហាញថាលោក “មិនប្រាកដប្រជាអំពីសមត្ថភាពរបស់លោក ក្នុងការរៀបចំលំហព័ត៌មានរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមយោធា របស់ប្រទេសរុស្សីប្រមាណជា ៨២នាក់ ដែលត្រូវបានដោះលែងចេញពី ទីតាំងគ្រប់គ្រងដោយប្រទេសអ៊ុយក្រែន នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្រោយការចរចាគ្នារវាងភាគីទាំងពីរ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសរុស្សីបានឲ្យដឹងដែរថា ក្រុមអ្នកទោសសង្គ្រាមទាំងនោះ នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងមូស្គូ តាមរយៈជើងហោះហើររបស់រុស្សី ដើម្បីអាចធ្វើការត្រួតពិនិត្យមើល ថែសុខភាពឡើងវិញ។ ខាងភាគីរបស់អ៊ុយក្រែន ក៏បានប្រកាសដែរបន្តិចក្រោយមកថា ការដោះដូរអ្នកទោសគ្នា រវាងប្រទេសរុស្សីនិងអ៊ុយក្រែន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងទទួលជ័យជម្នះសម្រាប់ប្ រទេសរៀងៗខ្លួននៅក្នុង សុន្ទរកថាឆ្នាំថ្មីរបស់ពួកគេ ដោយនិយាយអំពីការដឹងគុណ ការឈឺចាប់ និងកាតព្វកិច្ច ក្នុងពីផ្ទុះសង្គ្រាម និងអូសបន្លាយរយៈពេលជាង ១០ខែកន្លងមកនេះ។ លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយរំឮកពីគ្រា និងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៃសង្រ្គាម បានបំពេញ សារវីដេអូរយៈពេល ១៧ នាទីដ៏រំជួលចិត្តរបស់គាត់ជាមួយនឹងវីដេអូនៃការវាយប្រហាររបស់រុស្ស៊ីលើប្រទេស និងពាក្យមោទនភាពសម្រាប់ប្រជាជនអ៊ុយក្រែនដែលស៊ូទ្រាំនឹងការវាយប្រហារ...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចសន្ទនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ខណៈដែលលោកបានជួបពិភាក្សាតាមអ៊ីនធឺណិត ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដោយលើកឡើងថា ទីក្រុងប៉េកាំងនឹង “ដើរតួនាទីស្ថាបនា” សម្រាប់ដំណោះស្រាយដោយសន្តិវិធី។ លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលប្រាប់លោក ពូទីន ដោយទូរទស្សន៍កណ្តាលចិនថា “ផ្លូវទៅកាន់កិច្ចចរចាសន្តិភាពនឹងមិនរលូននោះទេ ប៉ុន្តែដរាបណាការខិតខំប្រឹងប្រែងមិនត្រូវបានបោះបង់នោះទេ...