ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត ជួយអំពាវនាវ ទៅដល់វិនិយោគិន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ រកស៊ីនៅ រាជធានីភ្នំពេញ ឲ្យបានច្រើន ខណៈដែលរាជធានីភ្នំពេញ បានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ ក្នុងជំនួបសំដែងការគួរសម រវាងលោក ឃួង...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គម្រោងធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់ រថយន្តពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួច ជូនរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) សមស្របទៅនឹងភាពរីកចម្រើន និងតម្រូវការជាក់ស្តែង របស់រាជធានីភ្នំពេញ ។ ក្នុងពិធីប្រគល់ទទួល រថយន្តពន្លត់អគ្គិភ័យ...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈជំងឺកូវីដប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ ។ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដដូសជំរុញ ជូនពលរដ្ឋក្នុងភូមិសាស្ត្រ ភ្នំពេញ លោក...
ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពបរិស្ថាន និងសោភ័ណ្ឌភាព ជុំវិញមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវលេខ១៧៨ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបោសសម្អាតបរិស្ថាន នៅមហាវិថីឈ្នះឈ្នះ និងរៀបចំសណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អ ដើម្បីទទួលសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ខែធ្នូ ២០២១នេះ បានជំរុញដល់មន្ត្រីជំនាញ ធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត ធ្វើឲ្យខូចខាត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា កម្ពុជា នឹងកាត់បន្ថយបាន នូវការបញ្ជូនអ្នកជំងឺមហារីក ទៅព្យាបាលនៅក្រៅប្រទេស ដោយសារមានមន្ទីរពេទ្យច្រើនកន្លែង ទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗ ។ ក្នុងពិធីសម្ពោធមន្ទីរពេទ្យ សំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦A...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តល់សេចក្តីទុកចិត្ត តែងតាំងលោក ឃួង ស្រេង ពីអនុប្រធានគណៈកម្មាធិកាគណបក្ស រាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការបក្សរាជធានី ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ពិធីប្រកាសតែងតាំងនេះ លោក...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តឲ្យបានតឹងរ៉ឹង ជុំវិញវិធានការនៃការហាម មិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងភូមិសាស្រ្តភ្នំពេញ បើទោះបីអាហារដ្ឋាន បៀហ្គាឌិន បើកឲ្យដំណើរការ ជាប្រក្រតីឡើងវិញក៏ដោយ ។ ការដាក់បទបញ្ជាបាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាំងនាមក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងរាជធានី បានក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧(២៩ តុលា ២០០៤-២៩ តុលា ២០២១)...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ដើម្បីត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងសង្កាត់ទាំង៥ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងខណ្ឌដង្កោ ទៅកាន់ទីទួលមានសុត្ថិភាព ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែង...