ព័ត៌មានអន្តរជាតិ
មេដឹកនាំឥណ្ឌូនេស៊ី ជំរុញឲ្យបណ្ដាប្រទេសអាស៊ាន ពន្លឿនការអនុវត្ដច្រករបៀងធ្វើដំណើរ ដើម្បីពង្រឹងទេសចរ និងសេដ្ឋកិច្ចក្នុងតំបន់
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឱ្យពន្លឿនការអនុវត្តច្រករបៀងធ្វើដំណើរក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី បាននិយាយក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានថា ” ក្របខ័ណ្ឌនៃការរៀបចំច្រករបៀងទេសចរណ៍អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលត្រូវបានផ្តួចផ្តើមដោយប្រទេសឥណ្ឌូនេស៊ី កាលពីមួយឆ្នាំមុន ចាំបាច់ត្រូវអនុវត្តភ្លាមៗ” ។ នៅក្នុងវេទិកានោះ លោកបានសង្កត់ធ្ងន់ថា ការបង្កើតច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន...