ព័ត៌មានអន្តរជាតិ

មេដឹកនាំឥណ្ឌូនេស៊ី ជំរុញឲ្យបណ្ដាប្រទេសអាស៊ាន ពន្លឿនការអនុវត្ដច្រករបៀងធ្វើដំណើរ ដើម្បីពង្រឹងទេសចរ និងសេដ្ឋកិច្ចក្នុងតំបន់

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឱ្យពន្លឿនការអនុវត្តច្រករបៀងធ្វើដំណើរក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតី បាននិយាយក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានថា ” ក្របខ័ណ្ឌនៃការរៀបចំច្រករបៀងទេសចរណ៍អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលត្រូវបានផ្តួចផ្តើមដោយប្រទេសឥណ្ឌូនេស៊ី កាលពីមួយឆ្នាំមុន ចាំបាច់ត្រូវអនុវត្តភ្លាមៗ” ។

នៅក្នុងវេទិកានោះ លោកបានសង្កត់ធ្ងន់ថា ការបង្កើតច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន នឹងដំណើរការការចល័តសហគមន៍ ក្នុងចំណោមប្រទេសអាស៊ាន ដែលត្រូវបានញាំញីដោយការរឹតត្បិតដោយសារជំងឺរាតត្បាតកូវីដ-១៩។

លោក បាន ស្នើ ឱ្យ កាត់ បន្ថយ ការ រឹត បន្តឹង ការ ធ្វើ ដំណើរ ខណៈ ចំនួន ករណី ឆ្លង កូវីដ-១៩ នៅ ក្នុង តំបន់ អាស៊ាន កំពុង ធ្លាក់ ចុះ។

លោកប្រធានាធិបតីបានលើកឡើងថា “ការងើបឡើងវិញសេដ្ឋកិច្ចរបស់អាស៊ាន ត្រូវតែត្រូវបានពន្លឿនដោយការធ្វើឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាពឡើងវិញ រួមទាំងទេសចរណ៍ប្រកបដោយសុវត្ថិភាព៕

ដោយ ឈូក បូរ៉ា

To Top
×