ដូហា៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ ដោយបានហៅការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាស់ នៅទីក្រុងដូហាថា “ព្រៃផ្សៃ” និងបានសម្លាប់ក្តីសង្ឃឹម សម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជា វីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តការវាយប្រហារ របស់ពួកគេនៅតំបន់ហ្គាហ្សា ទោះបីជាមានការគំរាមកំហែង របស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនក៏ដោយ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងសុន្ទរកថា ជាសាធារណៈដែលបានធ្វើឡើង ក្នុងថ្ងៃរំលឹកដល់ការសម្លាប់រង្គាល នៅថ្ងៃអាទិត្យរបស់អ៊ីស្រាអែល ហើយបានបង្ហោះលើគណនី X ផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា កងទ័ពអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការសម្លាប់លោក Saleh al-Arouri អនុប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសឆ្លងព្រំដែនដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសលីបង់ កាលពីក្នុងខែមករា។ ការស្លាប់របស់លោក Arouri បង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីប្រទេសលីបង់ និងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែអ៊ីស្រាអែល មិនដែលបានទទួលស្គាល់ជាផ្លូវការនូវការធ្វើឃាតនោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃចន្ទថា “យើងបានសម្លាប់មេដឹកនាំលំដាប់លេខ៤...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ុ បានច្រានចោល នូវបទបញ្ជាប្រតិបត្តិមួយ ដែលចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលចោទប្រកាន់ថា បានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់វេសបែង ដែលខ្លួនកាន់កាប់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រទេសរបស់លោក “ចាត់វិធានការប្រឆាំងនឹងអ្នកល្មើសច្បាប់ណាមួយដោយមិនគិតពីទីតាំងរបស់ពួកគេ ដូច្នេះវិធានការពិសេសក្នុងរឿងនេះ...
យេរ៉ូសាឡឹម៖ តុលាការកំពូលរបស់អ៊ីស្រាអែល បានពន្យារពេលកាលពីថ្ងៃពុធ ចំពោះការធ្វើឱ្យសកម្មនៃច្បាប់ចម្រូងចម្រាស ដែលមានគោលបំណងរារាំងការប្រកាសថា នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនស័ក្តិសម សម្រាប់តំណែងរបស់លោកបច្ចុប្បន្ននោះទេ។ នៅក្នុងការបោះឆ្នោត ៦-៥ ចៅក្រមតុលាការកំពូលបានសម្រេចថា ការធ្វើឱ្យសកម្មនៃអ្វីដែលគេហៅថា “ច្បាប់អសមត្ថភាព” នឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីសម្រេចនេះរារាំងលោក ណេតាន់យ៉ាហ៊ុឲូ ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែល ពីការទទួលបានអត្ថប្រយោជន៍ពីច្បាប់។...