ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅព្រឹកថ្ងៃ៨ កុម្ភៈនេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤។ ក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលបានចូលរួមយ៉ាងសកម្ម...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោក ថោ ជេដ្ឋា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំវាយ តម្លៃការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរ ទន្លេសាបនិងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម រដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមាននៃអ្នកចូលរួមទាំងអស់ដែលបានឆ្លៀត ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ២៨ ធ្នូនេះ អមដោយថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។ ការចុះពិនិត្យវឌ្ឍនភាពការងារក្នុងខេត្តភូមិភាគឦសាននាពេលនេះ ក៏មានការចូលរួមពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ សូមជម្រាបថា ស្ថានីយឧតុនិយម...
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃ១២ ធ្នូនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ថា ក្រសួងនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ។ ការបន្តសកម្មភាពរបស់ក្រសួងនេះ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា ដើម្បីធានាបាននូវសុវត្ថិភាពទឹក...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀត ឲ្យចូលរួមចំណែក ក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងឱលោករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការលើគម្រោងដំឡើងស្ថានីយបូមទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងគម្រោងនានាមួយចំនួនទៀត។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំ ក៏ដូចជាជំរុញមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀត ក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើ ស្ទឹងព្រែកត្នោត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី បានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួន សម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣...