ខេត្តកំពង់ឆ្នាំង៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយក្រុមហ៊ុនឯកជននៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ។ ក្នុងពិធីបិទក៏មានការអញជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ កិច្ចប្រជុំនេះ បានស្តាប់ប្រសាសន៍ដឹកនាំ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីការរៀបចំមហោស្រពដ៏មានសារៈសំខាន់នេះ សម្រាប់ជាផ្នែកមួយក្នុងឈានទៅ អបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។ ជាមួយគ្នានេះដែរ បើតាមសេចក្តីសម្រេចរបស់សម្តេចតេជោចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រៅពីចាត់តាំងលោក នេត្រ ភក្ត្រាហើយក៏បានចាត់តាំងលោក សរ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលានេះ បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងកម្ពុជានិងអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មាន ឲ្យបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ លោកប៉ាទ្រិក...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន មានបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការតែ ៣ប៉ុណ្ណោះ ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជនខិលខូច បានប្រើប្រាស់រូបថត និងឈ្មោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រកាសឱ្យដឹងថា កម្ពុជា នៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេ នៅលើពិភពលោក ខណៈបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២...
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន១,៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាថ្ងៃទី១៣ កក្កដា លោក នេត្រ ភក្ត្រា...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំឲ្យជឿលើការហូបសាច់សត្វព្រៃថា ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ក្នុងឱកាសបើកយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថសង្គម លើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា នាថ្ងៃ២២ មិថុនា លោក នេត្រ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា អន្ទាក់ ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូតដែរ ហើយក៏មានសត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិតផងដែរ ។ តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននាថ្ងៃ១៩ មករា លោក នេត្រ...