វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់កញ្ចប់គោលនយោបាយការពារជាតិ $886 ពាន់លានដុល្លារ រួមទាំងវិធានការដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជួយដល់កងកម្លាំងតៃវ៉ាន់។ ច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធដល់ខែកញ្ញា ឆ្នាំ២០២៤ រួមមាន ១៤,៧ពាន់លានដុល្លារសម្រាប់ Pacific Deterrence Initiative ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពយោធាតាមរយៈសមយុទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូនៅក្នុងតំបន់។ ខណៈពេលដែលនិយាយអំពីតម្រូវការ សម្រាប់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ និងពង្រឹងសមត្ថភាព...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះពាក្យសំដីថ្មី របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថាជាមេដឹកនាំផ្តាច់ការភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយនិយាយថា ការលើកឡើងរបស់លោក គឺ “ខុសខ្លាំង និងឧបាយកលនយោបាយមិនទទួលខុសត្រូវ” ។ ដោយមិនបញ្ចេញឈ្មោះលោក បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅ នីង...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ខាងសេតវិមានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំចិន លោក ហ្ស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូលនៅ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅក្នុងខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សា “ស្ថាបនា”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិនបានធ្វើការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រជាជាតិឱ្យបន្តគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែន ដោយថាវាមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងស្ថិរភាពពិភពលោករបស់អាមេរិក ដែលពួកគេទទួលបានជ័យជំនះពីជម្លោះរៀងៗខ្លួន។ នៅក្នុងសុន្ទរកថាដ៏កម្រមួយពីការិយាល័យ Oval លោក បៃដិន បានលើកឡើងថា លោកនឹងបញ្ជូនសំណើថវិកាបន្ទាន់មួយ ទៅកាន់សភានៅថ្ងៃសុក្រសម្រាប់ ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ប្រទេសទាំងពីរ។ សុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពី កិច្ចពិភាក្សារបស់លោកជាមួយ...
RHINELAND-PALATINATE, Germany៖ ប្រភពទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា លោក Abdel Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប បានយល់ព្រមបើកច្រក Rafah ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានរថយន្ត ជំនួយមនុស្សធម៌ចំនួន ២០គ្រឿងដំបូងឆ្លងកាត់ ។ លោក បៃដិន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីហៅ Sisi...
វ៉ាស៊ីនតោន៖ ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិកត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។ ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង”...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស បានអនុលោមកាលពីថ្ងៃពុធថា លោក Yevgeny Prigozhin មេដឹកនាំក្រុមហ៊ុនយោធាឯកជន ដែលគេស្គាល់ឈ្មោះថា Wagner Group ត្រូវបានបាត់បង់ជីវិតនៅក្នុង ឧបទ្ទវហេតុធ្លាក់យន្តហោះនៅតំបន់ Tver ក្បែរទីក្រុងម៉ូស្គូ ។ យោងតាមបញ្ជីឈ្មោះដែលចេញផ្សាយ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍អាមេរិក មួយបានរាយការណ៍ថា ការសម្រេចចិត្តរបស់យោធាអ៊ុយក្រែន ក្នុងការវាយប្រហារគោលដៅនៅលើឧបទ្វីបគ្រីមៀ កំពុងត្រូវបានយល់ឃើញជាមួយនឹងការសង្ស័យដោយមន្ត្រីជាច្រើន នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នៅពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្តបង្កើនការវាយប្រហាររបស់ពួកគេទៅលើគ្រីមៀ ក្នុងការប៉ុនប៉ងរំខានដល់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់យោធារបស់រុស្ស៊ី មន្ត្រីមួយចំនួនមកពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបង្ហាញការងឿងឆ្ងល់អំពីអត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើមបែបនេះ។ ការកំណត់គោលដៅនៅលើឧបទ្វីបគ្រីមៀ ត្រូវបានគេមើលឃើញថា ជាការរំខាន និងខ្ជះខ្ជាយធនធានដ៏មានតម្លៃ នៅពេលដែលអ៊ុយក្រែន បានពង្រីកអ័ក្សប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (NSC) លោក john Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក បើកចំហចំពោះគំនិត នៃការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែន មកប្រទេសនេះ សម្រាប់ការបណ្តុះបណ្តាលអំពីរបៀបប្រតិបត្តិការយន្តហោះចម្បាំង F-16 ។ លោកបានឲ្យដឹងថា “សម្ព័ន្ធមិត្តអ៊ឺរ៉ុប របស់យើង ដូចដែលខ្ញុំបាននិយាយ កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែប្រសិនបើសមត្ថភាព សម្រាប់ការហ្វឹកហ្វឺននៅអឺរ៉ុប មិនត្រូវបានឈានដល់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់រដ្ឋហាវ៉ៃ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ដែលជំរុញដោយព្យុះសង្ឃរា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់មកទល់ពេលនេះ និងបានបំផ្លាញរចនាសម្ព័ន្ធរាប់រយនៅលើកោះ Maui របស់រដ្ឋហាវ៉ៃ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់រដ្ឋ និងក្នុងតំបន់នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃដែលចាប់ផ្តើមពីថ្ងៃអង្គារមក។ ជំនួយអាចរួមមានជំនួយ...