ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលរួមកិច្ចប្រជុំសំខាន់ៗទាំង២ខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ...
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានចែករំលែកយោបល់គ្នា ក្នុងការជំរុញការចាប់ផ្ដើមឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍ ។ ការចែករំលែកយោបល់ពីការ បើកដំណើរការជើងហោះហើរត្រង់ឡើងវិញនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន នៅឆ្នាំ២០២៣នេះ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋន្ត្រី ប្រាក់ សុខុន នាថ្ងៃទី១០ មករា លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីចប់អាណត្តិ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ឈរនៅលេខរៀងទីមួយ ក្នុងចំណោមបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប ចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា នាថ្ងៃទី១០...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា នាថ្ងៃទី២២ ធ្នូនេះ នឹងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ ធ្នូ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសនៃប្រធានអាស៊ាន នឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ វិច្ឆិកា ប្រេសិតពិសេស បានបញ្ជាក់ថា «ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរលង់ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ ក្នុងជំនួបពិភាក្សាទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស បានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ក្នុងជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី កាលពីថ្ងៃទី៤ សីហា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Amanda...
ភ្នំពេញ ៖ លោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា បានអញ្ជើញលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅបំពេញទស្សនកិច្ច នៅកាតាក្នុងពេលឆាប់ៗខាងមុខ សំដៅស្វែងរកកាលានុវត្តភាព ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ។ ការអញ្ជើញនេះធ្វើឡើង ក្នុងជំនួបពិភាក្សាទ្វេភាគី...
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការចិញ្ចឹមបីបាច់ឥតឈប់ឈរ ដោយមេដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់ ទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឱ្យប្រសើរឡើងទៅ រហូតបានក្លាយជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំ២០១០ ហើយបានបន្តរីកចម្រើនកាន់តែខ្លាំង និងរឹងមាំ។ ប្រទេសទាំងពីរទទួលបាន កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង។...