ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានឆ្លៀតយកឱកាស ក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរំលឹកឡើងវិញ អំពីការបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ខណៈលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញនូវក្ដីសង្ឃឹមថា លោកនឹងត្រឡប់ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកកម្មដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មីយ៉ាន់ម៉ា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជានៅក្រុង Pugam ប្រទេសមីយ៉ាន់ម៉ា។ លោកប្រាក់ សុខុនបានជម្រាបជូនភាគីចិន អំពីសភាពការណ៍បំពេញ ទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក ក្នុង នាមជាបេសកជនពិសេស...
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន មីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម -វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងលោក កូ...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខណៈលើកទី១ លោកបានទៅកាលពីថ្ងៃទី២១-២៣ ខែមីនា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានវាយតម្លៃខ្ពង់ចំពោះ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ មិថុនា ដែលរៀបចំដោយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ក្រោមគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកស្រី បញ្ចប់អាណត្តិបេសកកម្ម ការទូតនៅកម្ពុជា ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងកម្ពុជា-ឥណ្ឌា ។ ការបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត បានចូលជួបសម្តែងការគួរសមជាមួយលោក Narendra Modi...