ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅពីក្រោយវិបត្តិមជ្ឈិមបូព៌ា និងជម្លោះក្នុងតំបន់ផ្សេងទៀត ហើយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអស្ថិរភាពពិភពលោក។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងអនុវត្តច្បាប់កំពូលថា “អ្នកដែលនៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិក្នុងតំបន់ផ្សេងទៀតនឹងទាញយកផលអាក្រក់របស់ពួកគេដើម្បីសាបព្រួសការស្អប់ខ្ពើម ហើយសាបព្រោះការមិនពេញចិត្តក្នុងចំណោមប្រជាជនទូទាំងពិភពលោក” ។ លោក ពូទីន បានលើកឡើងថា វាជារឿងសំខាន់ក្នុងការយល់ដឹងថា អ្នកណានៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធនៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន ហើយសមយុទ្ធនេះត្រូវបានដឹកនាំដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលហ្វឹកហាត់ ការបាញ់បង្ហោះជាក់ស្តែងនៃមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវបានកើតឡើង។ “ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីគឺ លោក វ្ល៉ាឌីមៀ ពូទីន ការហ្វឹកហ្វឺនត្រូវបានធ្វើឡើងជាមួយកងកម្លាំង និងមធ្យោបាយនៃផ្នែកដី...
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះការផ្អាករុស្ស៊ីដោយមានប្រសិទ្ធភាពពីចលនាអូឡាំពិក ដោយចោទប្រកាន់ថាខ្លួនបានប្រើប្រាស់ការប្រកួតជាឧបករណ៍នៃនយោបាយ និងការរើសអើងជាតិសាសន៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ កាលពីសប្តាហ៍មុន IOC បានហាមឃាត់គណៈកម្មាធិការអូឡាំពិករុស្ស៊ីសម្រាប់ការទទួលស្គាល់ស្ថាប័នក្នុងតំបន់ពីទឹកដីចំនួន ៤ ដែលទីក្រុងម៉ូស្គូអះអាងថា បានបញ្ចូលពីអ៊ុយក្រែន។ ចំណែកលោកពូទីនបានប្រាប់សន្និសីទ “Russia – Sporting...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូ ដែលមានគំនិតស្ថាបនា ដើម្បីបញ្ចប់អំពើហិង្សាក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល និងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។ មេដឹកនាំរុស្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រៃស៊ី ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាប៉ូដ អាបាស និងប្រធានាធិបតីអេហ្ស៊ីបលោក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ច្បាប់លើប្រទេសណាមួយគួរតែត្រូវបានហាមឃាត់ ហើយគ្មាននរណាម្នាក់មានសិទ្ធិគ្រប់គ្រងពិភពលោក សម្រាប់អ្នកដទៃឡើយ។ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃក្លឹបពិភាក្សា Valdai នៅទីក្រុងស៊ូជី លោក ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងពិភពលោកបើកចំហ ទំនាក់ទំនងគ្នាទៅវិញទៅមក និងចម្រុះ ដែលការដាក់ច្បាប់លើប្រទេសផ្សេងទៀតគួរតែត្រូវបានហាមឃាត់។ លោកបានលើកឡើងថា “វាគួរតែត្រូវបានហាមឃាត់មិនឱ្យដាក់លើប្រទេសណាមួយឬប្រជាជនពីរបៀបដែលពួកគេគួររស់នៅ របៀបដែលពួកគេគួរមានអារម្មណ៍។ មានតែភាពចម្រុះនៃវប្បធម៌...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង, នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ កណ្តាល ដោយអះអាងថា ការផ្តល់ជូននេះត្រូវបានភាគីប្រធានាធិបតីរុស្ស៊ីទទួលយកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក គីម...
បរទេស៖ លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បាននិយាយថា ប្រទេសប្រេស៊ីលនឹងមិនអើពើនឹងដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបន្ថែមថា លោក ពូទីន គឺអាចធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដោយមិនខ្លាចការចាប់ឃុំខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...
ម៉ូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែនេះ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីលទ្ធភាព នៃការផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ជាមួយនឹងអាវុធបន្ថែមទៀត សម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាផ្សេងទៀត នេះបើតាមកាសែត The New York Times ។ មន្ត្រីបាននិឲ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថាកាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបង្កើនអាយុដែលជានេះការពង្រាង សម្រាប់យោធាដែលមានអាយុជាអតិបរមាពី២៧ដល់៣០ឆ្នាំ ។ ឯកសារដែលពាក់ព័ន្ធត្រូវបានបោះពុម្ពនៅលើព័ត៌មានផ្លូវច្បាប់ជាផ្លូវការរបស់ប្រទេសរុស្ស៊ី ។ ជាមួយនឹងការធ្វើវិសោធនកម្មថ្មីនេះ ក្រុមបុរសទាំងអស់ដែលមានអាយុពី១៨ដល់៣០ឆ្នាំនឹងត្រូវចូលបម្រើយោធាជាកាតព្វកិច្ចចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។ គួររំលឹកថា កាលពីថ្ងៃសុក្រ...
ម៉ូស្គូ៖ ក្រុងគៀវ បានចាប់ផ្តើមការវាយលុករបស់ខ្លួន នៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីត្រូវបានបំពាក់អាវុធធុនធ្ងន់ដោយអាមេរិក និងសម្ព័ន្ធមិត្តណាតូ។ ក្នុងរយៈពេលមួយខែកន្លះ កងកម្លាំងអ៊ុយក្រែន មានការបង្ហាញតិចតួច សម្រាប់ប្រតិបត្តិការរបស់ពួកគេ ក្រៅពីការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងកងទ័ព និងឧបករណ៍។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបាត់បង់ទាហានជាង ២៦,០០០នាក់ នៅក្នុងវគ្គនៃការវាយលុករបស់ខ្លួន...