ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានទទួលយកបេក្ខភាពរបស់លោក សម្រាប់ធ្វើជាប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលសមាជជាតិនៃ គណបក្សសង្គមនិយមរបស់វេណេស៊ុយអេឡា ដែលកំពុងកាន់អំណាច។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាសថា “ប្រសិនបើអ្នកគាំទ្រខ្ញុំ យើងនឹងឈ្នះម្តងទៀត តាមរយៈផ្លូវនៃសេចក្តីពិត តាមរយៈផ្លូវនៃក្តីសង្ឃឹមជាថ្មី” ។ លោកបានគូសបញ្ជាក់ពីសមិទ្ធិផល ដែលបានធ្វើឡើងក្នុងអំឡុងពេលរដ្ឋបាល...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញកិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុនក្នុងទីក្រុង Barbados សម្រាប់ការផ្តល់សច្ចាប័ន ដោយវិស័យផ្សេងៗនៃសង្គម ដោយបង្ហាញទំនុកចិត្តថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចត្រូវបានដកចេញតាមរបៀប “សរុប និងជាអចិន្ត្រៃយ៍” ។ លោកបានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទជាតិ សម្រាប់ការសន្ទនា សន្តិភាព និងការរួមរស់ក្នុងរដ្ឋម៉ារ៉ាន់ដា ឲ្យដឹងថា “ជាមួយនឹងឯកភាពជាតិ...
បរទេស៖មេដឹកនាំប្រឆាំង ក្នុងប្រទេសវេណេស៊ុយអេឡា លោក Freddy Guevara បាននិយាយនៅពេលថ្មីៗនេះថា លោកមានបំណងចង់ចូលរួម ក្នុងកិច្ចចរចានយោបាយ ជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែនៅតែកំពុងរង់ចាំបក្សប្រឆាំង ធ្វើការសម្រេចចិត្ត លើបញ្ហានេះ។ លោក Freddy Guevara មានវ័យ៣៥ឆ្នាំ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានមួយ ក្នុងបទសម្ភាសន៍នៅផ្ទះរបស់លោក ក្នុងទីក្រុងការ៉ាកាស់...