ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើទៅកាន់ភាគីធនាគារពិភពលោក (World Bank, WB) ជួយលើវិស័យកសិកម្ម ប្រព័ន្ធស្រោចស្រព និងការចិញ្ចឹមសត្វ នៅកម្ពុជា ។ ការស្នើនេះធ្វើឡើង ក្នុងជំនួបរវាងលោករដ្ឋមន្រ្តី អនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក ដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) បានស្នើទៅកាន់ភាគី អ៊ីស្រាអែល ជួយលើវិស័យកសិកម្មកម្ពុជា ដើម្បីឈានឆ្ពោះ ទៅរកលក្ខណ:ទំនើបកម្ម ។ ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកឧបករណ៍ និងសម្ភារមួយចំនួនដែលរឹបអូស បានពីបទល្មើសនេសាទ ទៅប្រើប្រាស់ជាប្រយោជន៍ក្រោយពីតុលាការ បានជម្រះក្តីរួចរាល់។ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ដោយឡែក ទូកម៉ាស៊ីនឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលពិនិត្យឧបករណ៍ ដែលរឹបអូសបានពីបទល្មើស នៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ៖ – សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀសបានដកហូតឃាត់ទុក វត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់។ – គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួន អូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។ ជាមួយគ្នានេះលោក រដ្ឋមន្ត្រីបានណែនាំឲ្យ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន៕
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករ ក្រៅប្រទេស បានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល...
ភ្នំពេញ៖ លោក Le Quoc Doach អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបាននាំចូលផលិតផលកសិកម្មទៅកាន់ប្រទេសវៀតណាមគិតជាថវិកាបានរហូតទៅដល់ ៣,៧៣ពាន់លានដុល្លាអាមេរិក ។ ក្នុងការជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ក្រុមហ៊ុនអាមេរិក ចំពោះគោលបំណងវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ នៅប្រទេសកម្ពុជា រួចហើយបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នាថ្ងៃទី៨ ខែធ្នូ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បរិមាណអង្ករកម្ពុជានាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%)បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ខណៈការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ៣ ១២៣...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា នាំចេញកសិផលក្រៅពីអង្ករ ទៅកាន់ទិសដៅ ១០ប្រទេស បានចំនួន ៤១.៦៧១,២០តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ដំណាំស្រូវ ចំនួន៧០ ៥៨៤ហិចតា ក្នុងខេត្តចំនួន៤ (បាត់ដំបង បន្ទាយមានជ័យ រតនគិរី និងកណ្តាល) បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ខណ:រាជរដ្ឋាភិបាលត្រៀមបញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ ចំនួន១ ០២៨,៥ តោន ជូនដល់កសិករ ក្នុងខេត្តចំនួនពីរ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary...