ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្តេជ្ញាអនុវត្តទោស ទៅតាមផ្លូវច្បាប់ទៅលើអធិការរងខណ្ឌចំការមនម្នាក់ដែលបានប្រើហិង្សា លើប្រជាពលរដ្ឋ ដើម្បីឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយលោកអះអាងថា “យើងមិនអាចទៅការពារកូនចៅដែលធ្វើខុសនោះទេ”។ លោក ស ថេត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ថែមទៅលើអ្វីដែលលោកបានបញ្ជាឲ្យមន្រ្តី ក្រោមឱវាទ ចុះទៅអនុវត្តតាមផ្លូវច្បាប់លើមន្រ្តីប៉ូលិសម្នាក់ប្រើហិង្សាកាលពីរាត្រីថ្ងៃ១៤ សីហាថា ក្រោយទទួលបានព័ត៌មានលោកក៏បានសួរនាំទៅមន្រ្តីជំនាញអំពីបញ្ហានេះ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃ២៧ តុលានេះ បានទៅបង់ផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃ២៦ តុលា ។ នេះបើតាមការចេញផ្សាយក្នុងផេកលោក ស ថេត ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពីបុគ្គលរូបនេះ បានរៀបចំ ជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បើមានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់តាមការ ណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហាដោយនឹងត្រូវចាប់បញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសុំគោលការណ៍ ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកលោក ស ថេត ។ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ...