កំពង់ចាម ៖ អភិបាលខេត្តខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការពន្យល់បញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យពួកគាត់ស្គាល់តម្លៃនៃសមិទ្ធផលរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់មានស្មារតី ចូលរួម ជួយថែទាំនូវសមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍក្នុងមូលដ្ឋាន ប្រើប្រាស់បានយូរអង្វែង ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពេលបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល តាម zoom របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ ចំនួន២ នៅក្នុងឆ្នាំ២០២២ ដោយទីតាំងសង្កាត់ចាស់ មានសភាពតូចចង្អៀត ពិបាកធ្វើការ ។ លោកអភិបាលខេត្ត បានសម្រេចដូច្នេះ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីបានដឹកនាំអភិបាលរងខេត្ត -មន្ត្រីជំនាញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ នឹងបានដាក់វិធានការបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាល កាន់តែច្រើនបន្តទៀត ។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម។ តាមមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឲ្យដឹងថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅ ក្នុងការរៀបចំរបស់ក្រុមគ្រូពេទ្យ នាថ្ងៃបើកយុទ្ធនាការដំបូង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ និងក្រុងកំពង់ចាម ។ ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ អភិបាលខេត្តកំពង់ចាម លោក...
កំពង់ចាម៖ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកចំការលើ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឱ្យលោកអភិបាលស្រុកថ្មីត្រូវខិតខំធ្វើការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្ត របស់លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើថ្មី លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខា កាកបាទក្រហមខេត្តកំពង់ចាម បានណែនាំដល់មន្ត្រី ត្រូវយកចិត្តទុកដាក់ បន្តពង្រឹងការគ្រប់គ្រង មូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់អោយមានតម្លាភាព និងគណនេយ្យភាព ។ លោកប្រធានសាខា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តរាល់ថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២១នេះ រួមដំណើរ ដោយមន្ត្រីក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន...
កំពង់ចាម ៖ ក្នុងគោលបំណង ចូលរួមប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម បាននាំថវិកាចំនួន ៤លានរៀល និងតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) នាំយកម៉ាសចំនួន ៥.០០០ ម៉ាស...