វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងនិយាយខ្លាំងៗ និងច្បាស់ៗ ក្នុងអំឡុងពេលដំណើរ ១១ថ្ងៃនាពេលខាងមុខ ដែលការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអាស៊ី នៅតែមិនផ្លាស់ប្តូរ ដោយមិនគិតពីការសម្រេចចិត្ត របស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីបញ្ចប់ការប្រជែងការ បោះឆ្នោតឡើងវិញនោះទេ។ លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីជួបពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងគោលបំណង ដើម្បីធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងទ្វេភាគី ចំពេលមានភាពតានតឹងជុំវិញបញ្ហាជាច្រើន។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានមកដល់ទីក្រុងសៀងហៃ ដោយត្រឡប់ទៅប្រទេសអាស៊ីវិញ ជាលើកដំបូងក្នុងរយៈពេល ១០ខែ។ លោក Blinken អាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានច្រានចោលនូវប្រតិបត្តិការយោធាជើងគោកណាមួយរបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់ និងបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ លោក Shoukry បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសកាន់អំណាច...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យមានវិធានការពង្រឹង ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ។ ថ្លែងនៅក្នុងវេទិកាពហុភាគីក្នុងទីក្រុងសេអ៊ូល លោក Blinken បានលើកឡើងថា “ក្នុងនាមជារបបផ្តាច់ការ និងការគាបសង្កត់ ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស យើងត្រូវធានាថា បច្ចេកវិទ្យាទ្រទ្រង់ និងគាំទ្រតម្លៃ និងបទដ្ឋានប្រជាធិបតេយ្យ”។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី នៅសប្ដាហ៍ក្រោយ ស្របពេលដែលរដ្ឋបាលលោក បៃដិន បង្កើនសកម្មភាពចូលរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាសហគមន៍មួយដែលអាមេរិកមើលឃើញថា ជាចំណុចកណ្ដាលចំពោះកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលកំណើនឡើងរបស់ចិន។ លោក I Gede Ngurah Swajaya ជាអគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនិងអឺរ៉ុបរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា លោក Antony...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងពេលថ្មីៗនេះថា ទង្វើណាមួយធ្វើឡើងដោយប្រទេសចិន ដើម្បីឈ្លានពានតៃវ៉ាន់ នឹងមានផលដ៏អាក្រក់ ហើយលោកបានបន្ថែមទៀតថា លោកសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងគិតគូរយ៉ាងប្រុងប្រយ័ត្ន ស្តីពីការមិនបង្កឲ្យមានវិបត្តិនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ថ្លែងប្រាប់សន្និសីទកាសែត Reuters Next លោក Antony Blinken បានមានប្រសាសន៍ថា ប្រទេសចិនបាននិងកំពុងតែព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជុំវិញកោះតៃវ៉ាន់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីភាពតានតឹងយោធាកើនឡើង ក្នុងប្រទេសអេត្យូពី និងបានស្នើឲ្យមានកិច្ចចរចាបន្ទាន់ ជុំវិញវិបត្តិនោះ នេះបើយោងតាមសម្តីរបស់មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការនិយាយបែបនេះពីក្រសួងការបរទេសអាមេរិកនោះ គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានម៉ោង...