អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ទាក់ទិននឹងបញ្ហាតៃវ៉ាន់ សូមដាស់តឿនអាមេរិក កុំមានការវិនិច្ឆ័យខុសឆ្គង ណាមួយខាងយុទ្ធសាស្ត្រនោះឡើយ!

ភ្នំពេញ៖ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃទលុប២៦ ខែតុលាដោយអះអាងថា "គាំទ្រតៃវ៉ាន់ឱ្យចូលរួមយ៉ាងសកម្មនិងប្រកបដោយអត្ថន័យទៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ"។ ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលា គឺជាខួបទី៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ​អាមេរិកបានជ្រើសរើសយក ពេលវេលានេះទៅឃោសនាបំប៉ោងយ៉ាងគឃ្លើនពីឋានៈរបស់តំបន់តៃវ៉ាន់ក្នុងអង្គការសហប្រជាជាតិ នេះគឺជាការបំពានយ៉ាងកម្រោលទៅលើគោលការណ៍ប្រទេសចិនតែមួយ! ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើខ្សែបន្ទាត់ក្រហមរបស់ប្រជាជនចិនចំនួនជាង ១ ពាន់ ៤ រយលាននាក់ផងដែរ !

អង្គការសហប្រជាជាតិជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលដែលមានតែប្រទេសមានអធិបតេយ្យភាពអាចចូលរួម។ សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ តំបន់តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ចង់ចូលរួមសកម្មភាពនៃអង្គការអន្តរជាតិ នោះចាំបាច់ត្រូវប្រព្រឹត្តិទៅតាមគោលការណ៍ចិនតែមួយ។ នេះបានបង្ហាញថា គោលការណ៍ចិនតែមួយគឺជាគំនិតឯកភាពរួមលើផ្ទៃអន្តរជាតិដែលមិនអនុញ្ញាតឱ្យបំពានជាដាច់ខាត។ ទង្វើរបស់អាមេរិកបែបនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ប្រទេសចិនតែមួយនិងសេចក្តីប្រកាសរួម៣ច្បាប់រវាងចិននិងអាមេរិកដែលបានរំលោភបំពាន់សណ្តាប់ធ្នាប់និងក្បួនច្បាប់អន្តរជាតិបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២។

អាមេរិកក៏បានចោទជាមន្ទិលសង្ស័យក្នុងសេចក្តីថ្លែងការណ៍នេះថា ហេតុអ្វីបានជាតៃវ៉ាន់មិនអាចចូលរួមមហាសន្និបាតអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនិងមហាសន្និបាតសុខភាពពិភពលោក។ សូមយកមហាសន្និបាតសុខភាពពិភពលោកធ្វើជាឧទាហរណ៍ ក្នុងអំឡុងពេលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជា"ចិនតៃបេ"និងជាអ្នកសង្កេតការណ៍ នេះគឺជាការរៀបចំចាត់ចែងពិសេសតាមរយៈការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋានដែលត្រើយទាំងសងខាងច្រកសមុទ្រសុទ្ធតែប្រកាន់ខ្ជាប់នូវ "មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ ខែកញ្ញា "ដែលបានបង្ហាញឱ្យឃើញនូវគោលការណ៍ចិនតែមួយ ។ យ៉ាងណាមិញ ចាប់តាំងពីបានឡើងកាន់អំណាចនាឆ្នាំ២០១៦ មកបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានបដិសេធមិនទទួលស្គាល់ "មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ ខែកញ្ញា"នោះទេហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស ។ ដូច្នេះ មូលដ្ឋាននយោបាយ នៃការចូលរួមសកម្មភាពរបស់ស្ថាប័នអន្តរជាតិ ពហុភាគីរបស់តំបន់តៃវ៉ាន់បាន រលាយសាបសូន្យរួចហើយ ។

ទោះយ៉ាងនេះក្តីបច្ចុប្បន្ននេះ មធ្យោបាយទទួលបានព័ត៌មានពី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅតែមានភាពរលូន ហើយក៏មានភាពងាយស្រួលក្នុងការធ្វើអាកាសចរណ៍ជាមួយទីក្រុងជាច្រើននៅលើពិភពលោកផងដែរ។ ក្នុងបុរេលក្ខខណ្ឌនៃគោលការណ៍ប្រទេសចិនតែមួយ អ្នកជំនាញផ្នែកព្យាបាលជំងឺនិងសុខាភិបាលរបស់តំបន់តៃវ៉ាន់អាចចូលរួមកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធរបស់អង្គការសុខាភាពពិភាពលោក។ ដូច្នេះអាចនិយាយបានថា មធ្យោបាយទទួលបានព័ត៌មានអំពីសុខាភិបាលនិងសុខភាពសាធារណៈគឺមានភាពរលូន ។

ការប៉ុនប៉ងរបស់អាមេរិកស្តីពី ការប្រើតៃវ៉ាន់ជាសន្លឹកបៀគឺច្បាស់លាស់ណាស់ ពោលគឺលេងកលល្បិចដែលប៉ុនប៉ងទប់ស្កាត់ការ អភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។ ប៉ុន្តែគោលជំហររបស់ចិនមានភាពមុតមាំបំផុតពោលគឺ តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិនដែលមិនអាចពុះបំបែកបាន នេះជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ នៅចំពោះមុខប្រជាជនចិនដែលមានភាពខ្លាំងក្លានិងសាមគ្គីគ្នា រាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិននឹងមិនអាចសម្រេចបានជាដាច់ខាត ។ 

ប្រសិនបើមនុស្សមួយចំនួនរបស់អាមេរិកចង់ប្រព្រឹត្តិទៅផ្ទុយនឹងនិន្នាការនោះ មុខជានឹងត្រូវបរាជ័យនៅចំពោះមុខមហាកំពែងដែកថែបដែលបង្កើតឡើងដោយសាច់ឈាមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ ជាមិនខាន !
To Top