ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីគ្រប់គ្រងគ្រាអាសន្នមួយបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីអគារ២១ជាន់ដែលកំពុងសាងសង់បានដួលរលំកាលពីរសៀលថ្ងៃចន្ទនៅក្នុងទីក្រុង ឡាហ្គោស ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា។ លោក Ibrahim Farinloye អ្នកសម្របសម្រួលនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់(NEMA) នៅក្នុងរដ្ឋ ឡាហ្គោស បានប្រាប់ដល់ស៊ិនហួរតាមទូរស័ព្ទថា អគារ២១ជាន់ដែលកំពុងសាងសង់នៅក្នុងតំបន់ Ikoyi នៃទីក្រុង Lagos...
បរទេស៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកស្វែងរកបានរកឃើញសាកសព ២ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់នៅក្នុងអគារដួលរលំអគារលំនៅស្ថាន នៅរដ្ឋផ្លរីដា កើនឡើងដល់ចំនួន ២៤ នាក់ ខណៈដែលការស្វែងរកជនរងគ្រោះត្រូវបានផ្អាកនៅពេលរសៀល ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយកម្ទេចស្វែងរកនេះ បានកើតឡើងជាបន្ទាន់ នៅពេលព្យុះត្រូពិក...
មៃអាមី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារដួលរលំអគារស្នាក់នៅ នៅរដ្ឋផ្លរីដា គិតត្រឹមថ្ងៃសុក្រ បានកើនឡើងដល់២២នាក់ បន្ទាប់ពីរកឃើញជនរងគ្រោះបន្ថែមទៀតដែលទាញចេញពីគំនរអគារបាក់បែកចំនួន៤នាក់ ។ មន្ត្រីក្នុងស្រុកបានបញ្ជាឲ្យជម្លៀសពលរដ្ឋរស់នៅទីនោះជាលើកទី២ បន្ទាប់ពីដឹងថា មិនមានសុវត្ថិភាព ។ លោក Arthur Sorey អ្នកគ្រប់គ្រងទីក្រុងប្រចាំឆ្នេរសមុទ្រមៃអាមី...