បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មថ្មីអាមេរិកណាមួយ ជុំវិញរឿងលោក Alexei Navalny ដែលជាមេដឹកនាំប្រឆំាងវិមានក្រឹមឡាំងនោះ នឹងមិនសម្រេចគោលដៅរបស់ពួកគេនោះទេ ហើយនឹងត្រឹមតែធ្វើឲ្យចំណងមិត្តភាព ដែលជាប់គាំងស្រាប់កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។ ប្រភពព័ត៌មាននៅសហរដ្ឋអាមេរិកចំនួនពីរ ដែលដឹងពីបញ្ហានេះ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មនានា ដើម្បីជាការពិន័យចំពោះប្រទេសរុស្ស៊ី ពីបទដាក់ថ្នាំបំពុលលោក Navalny យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍នេះ។...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងកែប្រែគំនិត និងការរឹងទទឹងស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការចាប់ឃុំខ្លួនមេដឹកនាំ ប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងចេញបញ្ជីឈ្មោះក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងតែជួយកសាងបំពុងទុយយោប្រេង...