ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជាជំនួយដ៏ ស្មោះសរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយ ។ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ ជាជំនួយលើក ទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៧...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ារ៉ុកបានអះអាងថាទិន្នន័យ ដែលខ្លួនបានទទួលគឺមិនមានផលប៉ះពាល់ណាឡើយ ចំពោះមនុស្សចាស់ដែលមានវ័យលើស៦០ឆ្នាំ។ ការធ្វើតេស្ត ដែលបានធ្វើទៅលើមនុស្សចាស់ មានវ័យលើសពី៦០ឆ្នាំចំនួន១០ ០០០នាក់បានរកឃើញថាមានតែ៨នាក់ ប៉ុណ្ណោះដែលទទួលរងប្រតិបត្តិកម្មបន្តិចបន្តួច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនគឺជាផ្លែផ្កា នៃចំណងមិត្តភាពខណៈប្រទេសមួយចំនួនមានលុយហើយទិញមិនបាន ។ សម្ដេចតេជោ បានថ្លែងបន្ថែមថាទោះបីជា ចិនត្រូវទទួលខុសត្រូវ ចំពោះប្រជាជនខ្លួន ជាង១ពាន់លាននាក់ តែមិត្តចិន នៅតែចែករំលែកវ៉ាក់សាំងកូវីដ១៩ ឲ្យកម្ពុជា១លានដូស...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពិភពលោកហាក់បីកំពុងកើត មានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដែលជុំវិញបញ្ហានេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ជាងនេះទៅទៀត...