បរទេស៖ ក្រោយសេចក្តីប្រកាសធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាល លោក Fahrettin Koca ថាថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V ក្នុងពេលខាងមុខឆាប់ៗនេះ នឹងមាននៅក្នុងប្រទេសនោះ ក្រុមហ៊ុនតួកគីមួយបាននិយាយថា ខ្លួនកំពុងតែគ្រោងធ្វើការផលិតទ្រង់ទ្រាយធំនូវថ្នាំវ៉ាក់សាំងក្នុងពេលប៉ុន្មានខែខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF ក្រុមហ៊ុននោះបាននិយាយថា ក្រុមហ៊ុនឱសថ Viscoran İlaç នឹងផលិតថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា នៅរោងចក្ររបស់ខ្លួន ដោយការផលិតនោះនឹងចាប់ផ្តើមក្នុងពេលប៉ុន្មានខែខាងមុខនេះ។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ២០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ។ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ អំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីសម្រួល ដល់ការមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ និងធានាឲ្យបាននូវរក្សាគម្លាតបុគ្គលស្របតាមវិធានការសុខាភិបាល សម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។ ក្នុងពិធីបើកវេទិការបូអាវ សម្រាប់អាស៊ីស្ដីពី «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់ដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សូមរំលឹកថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត...
ភ្នំពេញ៖ ទន្ទឹមនឹងបរិបទនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅលើសកលលោក ក៏មានបញ្ហាក្ដៅ មួយចំនួននៅក្នុងតំបន់ផងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា នាថ្ងៃទី២៤ខាងមុខ។ សូមរំលឹកបញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបម្រើស ការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបស្មើនឹង៨៣ភាគរយនៃចំនួនសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ដូច្នេះផ្អែកតាមតួលេខសរុបនៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយមិនទាន់បានចាក់វ៉ាក់សាំង។ បច្ចុប្បន្ន មន្ទីរពេទ្យ១៦ឧសភា បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ...
ទិន្នន័យនៃយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...