បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov មានគំនិតសុទិដ្ឋិនិយម មុនពេលធ្វើដំណើរវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យនេះ ដោយរំពឹងថា ជំនួបដែលគ្រោងទុកជាមួយសហសេវិកអាមេរិក នៅសប្ដាហ៍ក្រោយ នឹងមានអំណោយផលល្អ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នាបញ្ជូនឯកអគ្គរដ្ឋទូតរៀងខ្លួន ឲ្យវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូវិញ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងហ្សឺណែវ...
វ៉ាស៊ីនតោន៖ ការសិក្សាការធ្វើតេស្តអង្គបដិប្រាណថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែមិថុនា បានរកឃើញភស្តុតាងបន្ថែមទៀតដែលបង្ហាញថា វីរុសនេះមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីយ៉ាងហោចណាស់ខែធ្នូ ឆ្នាំ ២០១៩ ដែលមានរយៈពេលជាច្រើនសប្តាហ៍មុនករណីដែលត្រូវបានបញ្ជាក់ដំបូងត្រូវបានប្រកាសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ បានវិភាគសំណាកឈាមចំនួន ២៤.០០០នាក់ដោយអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ១៨ ខែមីនា...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបដិសេធចំពោះ សេចក្តីរាយការណ៍មួយ ធ្វើឡើងដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ដែលថាប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសគ្នា ក្នុងការដោះដូរសម្រាប់ ដកការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ ៧ពាន់លានដុល្លារ ក្រោមទណ្ឌកម្មអាមេរិក នៅក្នុងប្រទេសដទៃ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងធ្វើការដោះលែង ជនជាតិអាមេរិក ៤នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើចារកម្ម ជាថ្នូរសម្រាប់ជនជាតិអ៊ីរ៉ង់ ៤រូប ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន ៖ លោក John Aquilino ដែលត្រូវបានតែងតាំង ជាមេដឹកនាំគណៈបញ្ជាការ សហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក បានព្រមាន នៅថ្ងៃអង្គារម្សិលមិញនេះថា ការគំរាមកំហែង នៃការឈ្លានពានរបស់ចិន ចំពោះកោះតៃវ៉ាន់ អាចនឹងកើតមានច្រើនជាងការរំពឹងទុក ខណៈដែលសង្កត់ធ្ងន់ លើសារៈសំខាន់នៃសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក – ជប៉ុន នៅក្នុងសន្តិសុខតំបន់។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken និងលោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិ បានបើកកិច្ចប្រជុំ “ពីរបូកពីរ” ជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគី ជាមួយសម្ព័ន្ធមិត្ត អាស៊ីកូរ៉េខាងត្បូង និងជប៉ុន ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ជាលើកដំបូងក្នុងរយៈពេលប្រហែល ៤...