មីនស៍៖ ក្រុមក្នុងតំបន់នៃកងទ័ពបេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធានៅលើទឹកដី បេឡារុស្សនៅឆ្នាំ២០២៥ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ បេឡារុស្សលោក Viktor Khrenin។ លោក Khrenin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ី និងបេឡារុស្សដំបូងបានស្នើឱ្យ ធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្ររួមគ្នា រៀងរាល់ពីរឆ្នាំម្តងកាលពីឆ្នាំ២០០៩។ លោកបានលើកឡើងថា “សមយុទ្ធបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៥ នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស” លោកបានបន្ថែមថា សមយុទ្ធនេះនឹងផ្តោតលើការ ធានាសន្តិសុខយោធានៃរដ្ឋសហភាព។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានចូលរួមសហការគ្នាក្នុងការធ្វើសមយុទ្ធយោធាដ៏ធំបំផុតមួយ មិនធ្លាប់មានរវាងគ្នា។ កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះបានធ្វើឡើងនៅឧបទ្វីបកូរ៉េ ហើយមានគោលបំណងលើកតម្កើងសមត្ថភាពរបស់ប្រទេសទាំងបី ក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ គួរឲ្យដឹងដែរថាសមយុទ្ធនេះមានយ៉ាងហោចណាស់ការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះចម្បាំងកូរ៉េខាងត្បូង...
ការ៉ាកាស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរយន្តហោះចម្បាំង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ប្រដាប់អាវុធជាតិបូលីវ៉ារៀ (FANB) របស់ប្រទេសវេណេស៊ុយអេឡា បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា។ យន្តហោះចម្បាំងប្រភេទ Sukhoi 30 Mk2 Flanker បានធ្លាក់នៅកណ្តាលរដ្ឋមីរានដា ក្នុងក្រុង Guaicaipuro អំឡុងពេលធ្វើសមយុទ្ធ ដើម្បីរៀបចំសម្រាប់ព្យុហយាត្រាយោធា ដើម្បីប្រារព្ធទិវាឯករាជ្យ របស់ប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីវេណេស៊ុយអេឡា...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសសិង្ហបុរី និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធរួមគ្នាលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ២០២១ ។ ក្រសួងការពារជាតិសិង្ហបុរី ហៅកាត់ថា (MINDEF) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១...
បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើការបង្កើនចំនួនសមយុទ្ធយោធារបស់ខ្លួន ឲ្យមានការកើនឡើងនៅពាក់កណ្តាល ដំបូងឆ្នាំក្រោយនេះដោយសារតែការកើនឡើងនៃ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ ការប្រកាសដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅក្រោយពេលដែលមានជំនួបជាប្រចាំឆ្នាំមួយ រវាងមេបញ្ជាការពារយោធារបស់ អាមេរិកនិងកូរ៉េខាងត្បូងរួចមក។ ការសម្រេចចិត្តត្រូវបានធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចពង្រីកទំហំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក៏ដើម្បីផ្តោតលើការបង្កើត សេណារីយ៉ូហ្វឹកហ្វឺនជាក់ស្តែង ក្រោមពន្លឺនៃការជំរុញការ គំរាមកំហែងនុយក្លេអ៊ែរ...
បរទេស៖ យោងតាមការប្រកាស ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសអ៊ីរ៉ង់ គឺបានចាប់ផ្តើមសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ នៅភាគពាយ័ព្យក្បែរទៅនឹងព្រំដែនភាគខាងលិច នៃប្រទេសអាស៊ែបៃហ្សង់។ សមយុទ្ធយោធាដែលមានឈ្មោះថា Battalion’s Role Model ធ្វើឡើងនៅក្នុងតំបន់ Piranshahr ក្នុងគោលបំណងដើម្បីអាចវាយតម្លៃ និងធ្វើការបង្ហាញពីសមត្ថភាពប្រយុទ្ធ នៃកងកម្លាំងយោធាអ៊ីរ៉ង់ផង។ ប្រតិបត្តិការយោធាដែលមាន ទាំងការលោតឆ័ត្រយោងការត្រូតពិនិត្យ និងគ្រប់គ្រងលើផ្លូវសម្រាប់ប្រយុទ្ធ...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសមុទ្រជប៉ុនជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ចំពេលមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ នឹងមាននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសចិន នឹងធ្វើការរៀបចំសមយុទ្ធយោធា ជាប់ជាប្រចាំរហូតនៅក្នុង តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ភាគខាងកើតរហូតដល់ មានការសម្រេចចិត្តថ្មី។ ទីតាំងដែលជាកន្លែងធ្វើ សមយុទ្ធយោធាត្រូវបានគេស្គាល់ថា គឺជាខ្សែបន្ទាត់មិនស្ថិត នៅក្រោមការគ្រប់គ្រងនៃភាគី ណាមួយឡើយទោះបីជាចិន ឬកោះតៃវ៉ាន់ក្តីហើយជាទូទៅ កងកម្លាំងយោធានៃភាគីទាំងពីរ គឺមិនសូវធ្វើដំណើរ ឆ្លងកាត់ទីនោះឡើយ ។ រំលឹកដែរថាសប្តាហ៍នេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសចាប់ផ្តើមនូវ សមយុទ្ធយោធាប្រចាំឆ្នាំមួយ របស់ខ្លួននៅក្នុងសមុទ្រ Caspian ហើយ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកមេបញ្ជាការទ័ពជើងទឹក របស់អ៊ីរ៉ង់និងបានបញ្ជាក់អំពីឈ្មោះនៃសមយុទ្ធយោធានភងដែរ 1401 Sustainable Security ។ នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំនេះ នឹងមានការចូលរួមសពីសំណាក់ ទាហានជើងទឹកអ៊ីរ៉ង់ជាច្រើនបួករួមទាំងអាវុធដូចជាប្រព័ន្ធបាញ់មីស៊ីល ឧទ្ធម្ភាគចក្រយន្តហូដ្រូនប្រព័ន្ធអាវុធអគ្គិសនី និងក៏ដូចជាអាវុធថ្មីៗជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាសមយុទ្ធយោធា ដែលមានរយៈពេល...