ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅសមុទ្រ Caspian

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រម្សិលមិញនេះ
បានប្រកាសចាប់ផ្តើមនូវ សមយុទ្ធយោធាប្រចាំឆ្នាំមួយ របស់ខ្លួននៅក្នុងសមុទ្រ Caspian ហើយ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកមេបញ្ជាការទ័ពជើងទឹក របស់អ៊ីរ៉ង់និងបានបញ្ជាក់អំពីឈ្មោះនៃ
សមយុទ្ធយោធានភងដែរ 1401 Sustainable Security ។

នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំនេះ នឹងមានការចូលរួមសពីសំណាក់ ទាហានជើងទឹកអ៊ីរ៉ង់ជាច្រើនបួករួមទាំង
អាវុធដូចជាប្រព័ន្ធបាញ់មីស៊ីល ឧទ្ធម្ភាគចក្រយន្តហូដ្រូនប្រព័ន្ធអាវុធអគ្គិសនី និងក៏ដូចជាអាវុធថ្មីៗជាច្រើនផ្សេងទៀត។

គួរឲ្យដឹងដែរថាសមយុទ្ធយោធា ដែលមានរយៈពេល ២ថ្ងៃនេះ នឹងប្រព្រឹត្តទៅទាំងនៅលើគោក លើអាកាសនិងទឹកផងដែរថានិងជាពិសេសដើម្បីផ្តល់ បទពិសោធទាហានក្មេងនៅក្នុងសមុទ្រ Caspian ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top