ភ្នំពេញ៖ មេដឹកនាំកំពូល កម្ពុជា-ចិន បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ទាំងអស់ ឱ្យជៀសវាង ការប្រើប្រាស់បញ្ហា សមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។ យោងតាម សេចក្ដីថ្លែងការណ៍រួម ភាគីទាំងពីរជឿជាក់ថា ក្រោមកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាននិងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូង ត្រូវបានរក្សាស្ថិរភាពជារួម។ ជាមួយគ្នានេះ ប្រទេសទាំងពីរ (កម្ពុជា-ចិន) បានអំពាវនាវដល់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក និងហ្វីលីពីន បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញ នៅដែនសមុទ្រចិនខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តដ៏យូរលង់ ស្វែងរកការទប់ទល់នឹងការកើនឡើង នៃយោធារបស់ប្រទេសចិន ។គួរបញ្ជាក់ថា ប្រទេសទាំង២ បានផ្អាកការល្បាតដែនសមុទ្រ...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិក បញ្ជូនយន្តហោះចម្បាំងធុន F-22 Raptor រាប់សិបគ្រឿងទៅកាន់តំបន់ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងជាមួយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BillCyber។ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ជាច្រើនគ្រឿងទៅធ្វើសមយុទ្ធ នៅភាគខាងលិចប៉ាស៊ីហ្វិកក្នុងខែនេះ ដែលជាការដាក់ពង្រាយយន្តហោះ ដ៏មានអានុភាពដ៏ធំមិនធម្មតា ដែលអ្នកវិភាគនិយាយថា ជាផ្ញើសារខ្លាំងទៅកាន់សត្រូវ ដែលអាចកើតមាននៅក្នុងប្រទេសចិន។ កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិក នៅកោះហាវ៉ៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន ពីការបង្កើន “ការបង្កហេតុ” ប្រឆាំងនឹងគូប្រជែងទាមទារ នៅក្នុងសមុទ្រចិនខាងត្បូង ហើយបានលើកឡើងថា “អាកប្បកិរិយាឈ្លានពាន និងគ្មានការទទួលខុសត្រូវ” របស់ខ្លួនមានន័យថា វាគ្រាន់តែជាបញ្ហានៃពេលវេលា មុនពេលឧបទ្ទវហេតុ ឬគ្រោះថ្នាក់ធំមួយប៉ុណ្ណោះ ។...
ភ្នំពេញ៖ អ្វីដែលអ្នកនយោបាយ ក៏ដូចជាអ្នកតាមដានស្ថានការណ៍ពិភពលោក កំពុងចាប់អារម្មណ៍ យ៉ាងយកចិត្តទុក្ខដាក់ រួមមាន បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅភូមា និងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ។ល។ នោះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi)...
បរទេស៖ ក្រុមនាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ២គ្រឿង នាពេលថ្មីៗនេះ បានចូលទៅក្នុងដែន សមុទ្រចិនខាងត្បូង ដសម្រាប់ការហ្វឹកហាត់ នេះបើយោងតាមសម្តី ក្រសួងការពារជាតិនៅថ្ងៃចន្ទនេះ ស្របពេលដែលតៃវ៉ាន់រាយការណ៍ ពីការលុកលុយថ្មីពី កងកម្លាំងទ័ពអាកាសចិន ដោយរួមមានទាំងយន្តហោះ សង្គ្រាមអេឡិកត្រូនិកថ្មីផង។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ក្រុមវាយប្រហាររបស់នាវា ផ្ទុកយន្តហោះទ័ពជើងទឹក សហរដ្ឋអាមេរិក២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះ...
ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។ អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។ បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់”...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងមិនប្រើប្រាស់ កម្លាំងខ្លួនសម្លុតគម្រាម ប្រទេសជិតខាងដែលតូចជាង ដោយរួមទាំងប្រទេសហ្វីលីពីន ផងដែរនោះទេ ក្នុងខណៈលោកបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។ លោក វ៉ាង យី បាននិយាយប្រាប់វេទិការៀបចំ ដោយស្ថានទូតចិនប្រចាំទីក្រុងម៉ានីល និងក្រុមគាំទ្រក្នុងតំបន់ថា “ការសង្កត់ធ្ងន់ទៅលើការអះអាងម្ខាង ហើយដាក់ឆន្ទៈផ្ទាល់ខ្លួនតែម្ខាង ទៅលើភាគីដទៃប៉ុណ្ណោះនោះ...
បរទេស៖ នៅថ្ងៃពុធនេះនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាលើកដំបូងមិន ធ្លាប់មានឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាពពង្រីកវត្តមាន យោធារបស់ប្លុកលោកខាងលិចនៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។ រំលឹកដែរថាតំបន់សមុទ្រចិន ខាងត្បូងស្ទើរតែទាំងអស់គឺកំពុងត្រូវបានប្រទេសចិន បន្តធ្វើការអះអាងដើម្បីទាមទារយកពីបណ្តាប្រទេស ដែលមានព្រំដែនជាប់ដូចជាវៀតណាមហ្វីលីពីនជាដើម ហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំងបង្កើនចំនួន កងកម្លាំងយោធារបស់ខ្លួនជាច្រើននៅទីនេះផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំងរបស់អាល្លឺម៉ង់មួយគ្រឿងនេះបានចាប់ផ្តើមធ្វើដំណើរចូល ទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅ ទីនេះរយៈពេលជាច្រើនថ្ងៃ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិក បានកំពុងបន្តប្រឈមមុខទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងរហូតមកចំពោះបញ្ហាសមុទ្រចិនខាងត្បូង ពីលើបញ្ហាផ្សេងទៀតដូចជាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាជនជាតិភាគ តិចនិងក៏ដូចជាបញ្ហាគោលនយោបាយការបរទេស៕...