ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កន្លងមក ស្ថានភាពនៃការដាំដុះ ការផលិត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ តាមរយៈសារលិខិត អបអរសាទរ ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២១...
ភ្នំពេញ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចេញមុខអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។ ការលើកឡើងបែបនេះ ស្របពេលដែលក្រុមប្រឆាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបញ្ឈប់ស្នើចាក់វ៉ាកសាំងកូវីដ-១៩ កន្លែងនេះ បន្ដិច នៅកន្លែងនោះបន្ដិច ព្រោះបើធ្វើដូច្នេះ មិនអាចទទួលជោគជ័យ ឬបង្កើតភាពស៊ាំ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឡើយ ខណៈ ផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺចាក់ឱ្យបានគ្រប់ៗគ្នា។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិ...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើទោះបីជាកម្ពុជា បានបើកឲ្យដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ។ ការរៀនរស់នៅតាមបែបគន្លងថ្មី ដែលសម្តេចតេជោសំដៅដល់នោះ គឺការចូលរួមថែរក្សាសុខភាព និងអនាម័យផងដែត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ បង្ការទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍ របស់កុមារ។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងសន្និសីទអន្ដរជាតិលើកទី២៦ ស្ដីពី «អនាគតរបស់អាស៊ី» បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ចេញនូវ ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយចប់វិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខនេះ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ច ឲ្យត្រឡប់ទៅខិតជិតកំណើន សក្កានុពលប្រកប ដោយចីរភាព និងបរិយាបន្នកម្ម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅម្ចាស់រោងចក្រ សហគ្រាស ដែលជាគ្រឹះស្ថានការងារទាំងអស់ កុំបំភ័យកម្មករ ទៅលើបញ្ហាវ៉ាក់សាំង។ តាមរយៈសារជាសំឡេង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ បានថ្លែងថា មានករណីកម្មករ កម្មការិនីរោងចក្រមួយចំនួន សម្រុកទៅសុំលិខិតចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង។ ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាច...