ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដីរបស់សម្ដេចដែលគេអាចនិយាយបានថា ជាសម្រែករាជសីហ៍ សម្ដីសារិកា អាចនិយាយធ្វើឲ្យមនុស្សយំបាន ហើយការស្រែករបស់សម្ដេច ក៏ធ្វើឲ្យមនុស្សទាំងឡាយភ្ញាក់ផ្អើល ហើយរត់បាត់ជើងសព្រាតផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោតបទៅសំណួររបស់អ្នកសារព័ត៌មានលក្ខណៈដូចគ្នារវាងសម្តេច និងកិត្តិទេសាភិបាលបណ្ឌិត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងប្រាថ្នា ចង់ឃើញអ្នកបន្តវេនដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ធ្វើឲ្យសម្រេចបាននូវកិច្ចការសំខាន់ៗ២យ៉ាង ។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការសំខាន់ទាំង២យ៉ាងនោះរួមមាន៖ ទី១.បន្តថែរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ...
ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបានលើកឡើងថា សម្តេចគ្រាន់តែផ្ទេរតំណែងជានាយករដ្ឋមន្រ្តីទៅឲ្យកូនប្រុសច្បង តែមិនផ្ទេរអំណាចនោះ គឺជាការខុសឆ្គងដ៏ធំមួយ ដោយបង្ហាញពីភាពល្ងិតល្ងង់ថែមទៀតផង។ សម្ដេចតេជោលើកឡើងបែបនេះ ក្រោយពីមនុស្សមួយចំនួននៅក្រៅប្រទេស បាននាំវិភាគថា សម្ដេចបានផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតប៉ុណ្ណោះ ប៉ុន្ដែមិនបានផ្ទេរអំណាចទាំងស្រុងនោះទេ គឺសម្តេចនៅតែមានអំណាចគ្របដណ្តប់លើនាយករដ្ឋមន្រ្តីដដែល។ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឲ្យពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុក កងទ័ពជាអ្នកការទូតសន្តិភាព។ ក្នុងជំនួបនោះលោកDUDUNG ABDURACHMAN បានគោរពរាយការណ៍ជូនសម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់បណ្តាល រដ្ឋមន្ដ្រីដែលនឹងត្រូវឡើង កាន់តំណែងថ្មី នាពេលខាងមុខនេះ ត្រូវរក្សាទុកមន្ដ្រីចាស់ៗដដែល បន្ទាប់ពីមានមន្ដ្រីមួយចំនួន នៅតាមក្រសួងស្ថាប័ននានា មានក្ដីកង្វល់ចំពោះតួនាទីរបស់ខ្លួន ។ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃ៣ សីហា សម្ដេចតេជោ បានថ្លែងថា «សូមឲ្យរដ្ឋមន្ដ្រីថ្មីៗ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ។ តាមរយៈតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេចតេជោបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិងស្ថាបន័អន្តរជាតិដែលបាននិងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ...