ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដាច់ណាត់ ដល់សមត្ថកិច្ចមានជំនាញគ្រប់ជាន់ថ្នាក់ ត្រូវបង្ក្រាបករណីជួញដូរមនុស្ស នៅកម្ពុជាឲ្យបាន ព្រោះមិនអាចគ្រាន់ តែជួយជនរងគ្រោះហើយ ចប់ភារកិច្ចនោះទេ ត្រូវចាប់ខ្លួនជនល្មើស និងបង្ក្រាបទីតាំងពាក់ព័ន្ធ អំពើជួញដូរមនុស្ស។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេច តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ពីអនុប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ជាស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិវិញ ៕
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ នាឱកាសនោះ សម្ដេច ស ខេង បានរំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំ តាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួម ចំណែកជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធ នៃបណ្ដាប្រទេសជាមិត្ត បន្តកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីបង្ការនិងទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។ យោងតាមសេចក្ដីអំពាវនាវ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នករាយការណ៍ពិសេស UN ថា កម្ពុជា ជាប្រទេស រងគ្រោះដោយសារអំពើជួញដូរមនុស្ស ដោយហេតុថា ពួកឧក្រិដ្ឋជនយកកម្ពុជា ជាទីកន្លែងដើម្បីធ្វើការឆបោក ប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្ស។ នាឱកាសអនុញ្ញាតជូន លោក វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេស...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀត ពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបជម្រាបលា នាថ្ងៃទី១៨ សីហា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ លោកស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចេញបទបញ្ជា ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ ចំពោះអាជីវកម្មដឹកជញ្ជូន ដី គ្រួស ខ្សាច់ ដោយតម្រូវឲ្យគ្របជិត ហើយត្រូវមានវិធានការច្បាប់ ចំពោះការបំពាន ។ ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាព...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យា លក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់ កងកម្លាំងនគរបាល។ ទោះបីយ៉ាងណាក៏ដោយ សម្ដេច ស ខេង ក៏មិនបញ្ចេញអត្តសញ្ញាណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ...