កោះកុង ៖ ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ដោយចំអកទៅកាន់អ្នកប្រកាសស្នេហាបរិស្ថាន តែពេលមានសង្គ្រាមនាំគ្នារត់បាត់ដោយមិនហ៊ានចូលរួមប្រយុទ្ធនោះទេ ។ ការលើកឡើងរបស់សម្តេចនេះ ព្រោះទឹកដីកោះកុងជាទីកន្លែងមួយដែលសំបូរព្រៃឈើ ហើយមានក្រុមដែលតាំងខ្លួនឯងជាអ្នកស្រឡាញ់បរិស្ថាន មានមេក្រុមជាជនបរទេសឈ្មោះ អាឡិច ជ្រកក្រោមផ្លាក “មាតាធម្មជាតិ” បានអះអាងថា ពួកខ្លួនផុសផុលការពារបរិស្ថាន។ ចំពោះករណីនេះ សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
កោះកុង ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនប្រជាពលរដ្ឋ ជាបន្ដបន្ទាប់។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១ ០០០នាក់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុននោះទេ គឺជាផលសម្រាប់ប្រយោជន៍ទាំងអស់គ្នាទាំងបច្ចុប្បន្ននិងអនាគត ។ សម្តេចបានបន្តថា ការសម្តេចលើកឡើងបែបនេះ ដោយសារមានអ្នកខ្លះមិនសប្បាយចិត្តនោះទេ ដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃ២៩ធ្នូ ជាទិវាសន្តិភាព ហើយបានអនុញ្ញាតឲ្យឈប់សម្រាក ។ សម្តេចចោទសួរថា គ្រាន់តែយកថ្ងៃទិវាសន្តិភាពដែលប្រវត្តិសាស្រ្ត៥០០ឆ្នាំទើបតែមាននៅក្នុងយុគសម័យសម្តេចតេជោ សម្រាប់ជាថ្ងៃឈប់សម្រាកតើមានទៅខុសអី្វ? សម្តេចក៏បានប្រាប់ថា បើអ្នកណាមិនសប្បាយចិត្ត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា មិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព...