ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ច នៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះមិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ ។ ទោះបីសម្តេចតេជោ មិនថ្លែងចំឈ្មោះប្រទេសដែល នឹងមិនបន្តអនុញ្ញាតឲ្យទៅទស្សកិច្ច នៅកំពង់ផែរាមយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានអ្នកណាក្រៅ ពីប្រទេសអាមេរិកទេ ព្រោះរឿងកំពង់ផែរាម មហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរកកាយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើអ្នកណាប្រគល់ដី ដែលរំលោភដីព្រៃលិចទឹក នៅតាមបណ្តាខេត្តក្នុងតំបន់ បឹងទន្លេសាបគឺរួចខ្លួន ហើយអ្នកណារឹងទទឹងវាយខ្នោះភ្លាមៗ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា...
ព្រះសីហនុ ៖ បន្ទាប់បានផ្តល់រថយន្ត៣គ្រឿងវ៉ាក់សាំង៥០ម៉ឺនដូស និងថវិកាចំនួន១៣លានដុល្លារ ទៅប្រទេសឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសសន្យាផ្តល់រថយន្តចំនួន១០គ្រឿង ក្នុងចំណោម៣០គ្រឿងដែលបញ្ជាទិញទៅដល់ភាគីឡាវ ។ការផ្តល់ជាជំនួយនេះ ត្រូវបានសម្តេចតេជោ ថ្លែងថា មានអ្នកខ្លះមកជេររិះគន់ សម្តេចរឿងជួយឡាវ ខណៈកម្ពុជាមានពលរដ្ឋខ្វះខាតជាច្រើននៅតាមជនបទ ។ សម្តេចថា មានវិទ្យុខ្លះដើរសំភាសន៍ពលរដ្ឋដែលមានជីវភាពខ្វះខាត ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា នាយករដ្ឋមន្រ្តីប្រទេសណាក៏ត្រូវការពង្រឹងអំណាច ដូច្នេះបើធ្វើនាយករដ្ឋមន្រ្តី មិនពង្រឹងអំណាច គឺមិនមែននាយករដ្ឋមន្រ្តី សូមស្តាប់ឲ្យបាន។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយសម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ នាពេលខាងមុខ ក្នុងនាមជានាយករដ្ឋមន្រ្តី ។ ការធ្វើដំណើរនេះ ក្រោយពីប្រទេសជាសមាជិកអាស៊ាន មិនអនុញ្ញាតឲ្យមីយ៉ាន់ម៉ា ចូលប្រជុំអាស៊ាន។ សម្តេចថា ធម្មតាប្រជុំអាស៊ានត្រូវតែមាន១០ប្រទេស តែឥឡូវប្រជុំ៩ប្រទេសវិញ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានគេជេរសម្តេច គ្រាន់តែសម្តេចជួយឧបត្ថម្ភគាំទ្រដល់ភាគីឡាវនូវទឹកប្រាក់១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ សម្តេចបន្តថា “មានគេជេរខ្ញុំរឿងឲ្យលុយឡាវ១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ យើងផ្តល់ជំនួយទៅក្រៅគេបន្ទោសយើង ។ កម្ពុជាដឹងគុណគេ ពេលវេលាលំបាករបស់កម្ពុជាឆ្នាំ១៩៧៩”៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ ព្រមទាំងសមិទ្ធផលនានាដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឲ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង៣៧ខ្សែនេះ...
ភ្នំពេញ ៖ ក្រោយការស្ថាបនាសាងសងផ្លូវ និងធ្វើប្រព័ន្ធទឹកស្អុយ បានល្អត្រឹមត្រូវ ដោយប្រែក្លាយមកជាទឹកល្អវិញ លែងបង្ហូរចូលសមុទ្រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកមកមុជទឹកនៅព្រះសីហនុ មិនរងហានិភ័យកើតរមាស់ និងក្លិនស្អុយទៀតទេ ។ ក្នុងឱកាសចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ធ្នូនេះ សម្តេចតេជោ បានមានប្រសាសន៍ ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់អត្ថន័យ “ខ្មែរធ្វើបាន”ដែលបានដាក់តាំងបង្ហាញនៅខេត្តព្រះសីហនុ គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទីរបស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ ដូច្នេះសូមមនុស្សមួយចំនួនមាននិន្នាការប្រឆាំងនោះ កុំច្រឡំ ។ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុនៅរសៀលថ្ងៃ១ ធ្នូនេះ សម្តេចតេជោ បញ្ជាក់បន្ថែមថា អត្ថន័យ “ខ្មែរធ្វើបាន” គឺសំដៅគ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងអញ្ជើញទស្សនកិច្ច និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មុនឱកាស សម្តេចអញ្ជើញសម្ពោធ សមិទ្ធផលជាច្រើន ដែលបានកសាងឡើង ៕