ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃ១ ឧសភា បានបង្ហាញបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់គណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះ ថ្នាក់ដឹកនាំកំពូលៗ របស់បក្សកាន់អំណាចដូចជា សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការផ្ដល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនខ្មែរ។ នាឱកាសអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស...
ភ្នំពេញ ៖ ក្នុងថ្ងៃដ៏អស្ចារ្យ ទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកឱកាសនេះ លើកពីទីក្រុងភ្នំពេញ ដែលមានអាយុកាល រាប់រយឆ្នាំថា ភ្នំពេញ គឺជាជាទីក្រុងប្រវត្តិសាស្ត្រ និងសំបូរ ទៅដោយវប្បធម៌...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃ១ ឧសភានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជា ចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ឲ្យអ្នកដែលចោទប្រកាន់ថា រដ្ឋាភិបាលក្រុងភ្នំពេញ ពុករលួលួចជំនួយជប៉ុន ទៅសួរជប៉ុនផ្ទាល់ទៅ តើវាយ៉ាងម៉េច?។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន នាថ្ងៃទី១ ឧសភា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កម្ពុជា គឺជាប្រទេសទី១ ដែលគាំទ្រដល់គំនិតផ្តួចផ្តើម ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហររបស់ភាគីជប៉ុន ហើយត្រូវធានាគោលការណ៍ ៣ចំណុចផងដែរ។ គោលការណ៍៣ចំណុច មានដូចជា៖ ទី១-គំនិតផ្តួចផ្តើមណាក៏ដោយ ត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ , ទី២-គំនិតផ្តួចផ្តើមនេះ មិនប្រឆាំងជាមួយប្រទេសណា...
ភ្នំពេញ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាចំណតកំពង់ផែព្រះសីហនុ ដែលប្រកាសដាក់ដំណើរពេលនេះ គឺកើតចេញពីចរិកយុទ្ធសាស្ត្រ រវាងនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈជប៉ុនបានឲ្យខ្ចីលុយ ជាង៧០០លានដុល្លារសាងសង់។ ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ១ ឧសភា សម្តេចតេជោមានប្រសាសន៍ថា កាលពីមុនជប៉ុនមិនដែលឲ្យខ្ចីលុយនោះទេ ដោយសារកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកសម្តីក្រុមអ្នករិះគន់ មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺជាចេតនាទុច្ចរិតបំបែកបំបាករវាង ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ(៥ឧសភា)នឹងដល់ថ្ងៃកម្ពុជា ដែលជាម្ចាស់ផ្ទះបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញ ពីការកោតសរសើរចំពោះមិត្តជប៉ុន អំពីប្រើកែវភ្នែកជប៉ុន ។ ដោយសម្តេចអះអាងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ ការប្រើកែវភ្នែកជប៉ុនសម្តេច មិនដែលឈឺក្បាលនោះទេ ដោយខុសប្លែកមុនពេលប្រើ គឺឧស្សាហ៍មានបញ្ហាជាញឹកញាប់។ សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងមិត្តបរទេសភាគច្រើនដឹងថា សម្តេចលះបង់ភ្នែកក្នុងភ្នក់ភ្លើងសង្រ្គាម ដើម្បីតែបំពេញបំណងក្តីសុខឲ្យកម្ពុជា ។ ការលះបង់ភ្នែកម្ខាង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានដកតំណែង អគ្គនាយកនិង អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ទាំងអស់ បើមិនផ្សាយកីឡាបាល់ទាត់គ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែលើគូអន្តរជាតិជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ ។ ការព្រមាននេះ ដោយសម្តេចបានទុកពេល ឲ្យមុនម៉ោង៩យប់នេះ បើរឹងទទឹងមិនព្រមផ្សាយ ។ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១ ឧសភា សម្ដេចតេជោ...