ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់គោលនយោបាយគាំពារ ដល់កម្មការិនីមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។ នាឱកាសអញ្ជើញពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃ២២ ឧសភា សម្តេចតេជោថ្លែងថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បើចង់ឱ្យកម្ពុជាធ្វេីជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម លើកក្រោយទៀត ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសន្ដិភាព។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបែបនេះ...
ភ្នំពេញ៖ នាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម (១៧ ឧសភានេះ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ធ្វើការប្រៀបធៀបពីរង្វង់ឆ្នាំ១៩៩៩ កាលពីស៊ីហ្គេមលើកទី២០ ជាមួយនឹងឆ្នាំ២០២៣នេះ ជាព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានភាពខុសប្លែកគ្នាខ្លាំងព្រោះ២៤ឆ្នាំមុន កម្ពុជាគ្មានបានទទួលមេដាយសូម្បីតែមួយគ្រឿង ប៉ុន្តែ២៤ក្រោយកម្ពុជា ទទួលបានមេដាយ ជិត៣០០គ្រឿងឯណោះ ។ សម្តេចតេជោបានលើកឡើងក្នុងហ្វេសប៊ុកថា កាលពីស៊ីហ្គេមលើកទី២០...
ភ្នំពេញ ៖ ថ្លែងមិនបញ្ចេញចំឈ្មោះរបស់បុគ្គលណាមួយ ដែលជាញឹកញាប់បុគ្គលម្នាក់នោះ ប្រមាថអង្គព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាសាធារណៈថា ត្រកូល “ហ៊ុន” ជាត្រកូលការពារព្រះមហាត្សក្រ រាជបល្ល័ង្គ ខុសពីត្រូកូលខ្លះដែល ជាជនក្បត់ជាតិ៣ជំនាន់នោះទេ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម , វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ជាសំណួរថា តើគណបក្សភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជា បញ្ជូនសារ ដ៍ច្របូកច្របល់មកកាន់សម្ដេច។ ការដាក់ជាសំនួរនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និងមួយទៀតស្នើសុំចូលជួបផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅលើបណ្ដាញសង្គមតេលេក្រាម នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស កំណត់ពេលវេលាជួបជាមួយមេដឹកនាំគណបក្សភ្លើងទៀន ម៉ោង៩ ថ្ងៃ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នា ក្រោយការបោះឆ្នោត។ ការកំណត់ពេលវេលាជួបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និងមួយទៀតស្នើសុំចូលជួបផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១៣ ឧសភា បានចេញ បញ្ជាឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាពីផ្នែកច្បាប់ ពាក់ព័ន្ធការអំពាវនាវ ឲ្យមានការប្រមូលកម្លាំង របស់គណបក្សភ្លើងទៀនដើម្បីតស៊ូមតិ ដោយសន្តិវិធី ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បដិសេធមិនចុះបញ្ជីឲ្យបក្សនេះ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ។...