ភ្នំពេញ៖ បន្ទាប់ពីមានជំនួបទ្វេភាគី ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំងនៅកម្ពុជា និងនៅសហរដ្ឋអាមេរិកក្តី សម្តេចតេជោ បានមើលឃើញថា លោក ចូ បៃដិន ពិតជាមានភាពរួសរាយ រាក់ទាក់ខ្លាំង បើទោះបីលោកស្ថិតក្នុងឋានៈ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើដល់លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាក់បញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជាតាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ទោះបីអាស៊ានចង់ឲ្យមានការជួបសន្ទនា ដើម្បីដោះស្រាយបញ្ហាសង្គ្រាមក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នាភ្នំពេញនោះទេ ខណៈរដ្ឋមន្រ្តី នៃប្រទេសទាំងពីរ បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃកន្លងមកនេះ។ ការមិនបានជួបគ្នានោះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែងការសោកស្តាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០-១៣ វិច្ឆិកា ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធាន អាស៊ានឆ្នាំ ២០២២បានអញ្ជេីញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួត កីឡាស៊ីហ្គេម ជាផ្លូវការលើកទី ៣២នៅខាងពេលខាងមុខនេះដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូល ពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៣វិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់តំណែង ប្រធានអាស៊ានប្តូរវេន ជូនសាធារណរដ្ឋឥណ្ឌូនេស៊ី៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយម ថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ ជាមួយលោក អានថូនី អាល់បានីស នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ នៅថ្ងៃទី១២ ខែវិច្ឆិកា សម្តេចតេជោ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌាលើកទី១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន...