ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មួយចំនួនធំ អាចត្រូវបានជាប់ឆ្នោតឡើងវិញ ខណៈមួយចំនួនទៀត មិនអាចជាប់ឆ្នោត ដោយសារតែបញ្ហា កត្ដាអាយុនិងមិនបានឈរឈ្មោះ បោះឆ្នោតទៀត។ នៅក្នុងសារជាសំឡេង ជាង១៤នាទី នាថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ នឹងទទួលយកលទ្ធផល ដែលប្រជាជនផ្ដល់ឱ្យ នាពេលខាងមុខ។ ក្នុងសារជាសំឡេងដែលមានរយៈពេលជាង១៤នាទី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះបណ្ដាបក្សនយោបាយទាំងអស់ ដែលបានចូលរួមអនុវត្តន៍ច្បាប់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសដើម្បីអំពាវនាវប្រជាពលរដ្ឋ បន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ក្នុងនោះ សម្តេចបានស្នើឲ្យដាក់អាកុល រក្សាគំលាត និងពាក់ម៉ាស់ នៅពេលចូលរួមបោះឆ្នោត ដើម្បីជៀសវាងក្នុងករណីអាចនឹងនាំទៅដល់ការឆ្លងជំងឺឡើងវិញ...
ភ្នំពេញ៖ រដ្ឋបុរសសន្តិភាពសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពរបស់សម្តេចមួយសន្លឹក អមជាមួយខ្លឹមសារដាស់តឿន ដល់យុវជនជំនាន់ក្រោយ ឲ្យចូលរួមថែរក្សាសុខសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ ដូចនៅអ៊ុយក្រែន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ...
ភ្នំពេញ ៖ ឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជាបញ្ជាក់ ដល់ប្រជាជនកម្ពុជា ឲ្យបានច្បាស់ តាមសំណួរ ដែលភាគីជប៉ុន បានចោទសួរ សម្តេចបានបញ្ជាក់ យ៉ាងច្បាស់ថា សម្តេចមិនទទួលយកជាដាច់ខាត ជុំវិញការតិះទៀនថា សម្តេចផ្ទេរអំណាចដោយចិត្តឯង គឺសម្តេច និងគណបក្ស ប្រជាជនកម្ពុជា ឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយរដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួរ របស់ភាគីជប៉ុន ក្នុងសន្និសីទ អន្តរជាតិលើកទី២៧ ស្តីពីអនាគត របស់អាស៊ី ធ្វើឡើងនៅជប៉ុន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះស្តីពីបំណុលរបស់កម្ពុជា ជាមួយចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្ត យ៉ាងច្បាស់លាស់ថា ចិននឹងមិនដាក់កម្ពុជា ជាអន្ទាក់បំណុលរបស់ចិននោះទេ ។...
ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធចុះ បារស្តារដីនៅក្នុងបឹងទន្លេសាប ដោយសារតែការគោករាក់នោះ សម្តេចថា ក្រោយស្តារហើយ មិនត្រូវយកដីល្បាប់ទៅទុកចោលនោះទេ ត្រូវយកមកកែច្នៃធ្វើជាជី សម្រាប់ឲ្យកសិករបង្កបង្កើនផល ព្រោះដីល្បាប់នៅបឹងទន្លេសាបមានជីវជាតិល្អ ។ សម្តេចតេជោ បានថ្លែងសារស្តីពីបឹងទន្លេសាបនៅថ្ងៃ២៧ ឧសភា ថា អាជ្ញាធរទន្លេសាប រួមជាមួយក្រសួងពាក់ព័ន្ធដទៃទៀត ប្រុងប្រយ័ត្ន...
ភ្នំពេញ៖ ក្រោយពីសម្រេចកែសម្រួល ផ្តល់ដីឲ្យប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាបវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចេញសកម្មភាពភ្លាម ៗ ចុះត្រួតពិនិត្យ និងកាត់ដីព្រៃលិចទឹកក្នុងតំបន់១ (តំបន់ទទួលបានកម្មសិទ្ធិ) និងតំបន់២(តំបន់អាស្រ័យផល) នៃដីបឹងទន្លេសាប ជូនទៅប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំ ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលទាន់រដូវកាល ។ ក្នុងឱកាសថ្លែងសារពិសេស ស្តីពីបឹងទន្លេសាប នាថ្ងៃ២៧...
ភ្នំពេញ ៖ ក្នុងឱកាសដំណើរមកដល់ នៃពាន់រង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour” នឹងមកដល់រាជធានីភ្នំពេញ នៃកម្ពុជា តាមជើងហោះហើរឯកជនពិសេស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នៅវិមានសន្តិភាព ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសស្តីពី បឹងទន្លេសាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានសម្រេចកែសម្រួល ផ្ទៃដីឲ្យប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្ត៣ ក្នុងបឹងទន្លេសាប ។ ដោយការកែសម្រួលនេះ សម្តេចថា ត្រូវឃ្វៀលចេញ ដោយផ្តល់លទ្ធភាពសម្រាប់ ឲ្យពួកគាត់រស់នៅជាអចិន្ត្រៃយ៍ រាប់ទាំងការអាស្រ័យផល...