ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥-១៩ឧសភា តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៣ ឧសភា នេះបានឲ្យដឹងថា...
ភ្នំពេញ ៖ ឆ្លើយតបនឹងការសើចចំអក ចំពោះពាក្យទាក់ម៉ូយ ត្រូវបានសម្តេចធិបតី តបថា ទាក់ម៉ូយមិនមែនទាក់បានតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិ ដោយក្នុងនោះរយៈពេលតែ៤ខែ រាជរដ្ឋាភិបាល តាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង គឺមានគម្រោង១២៨ថ្មីនិងពង្រីក ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ និងបង្កើតការងារ ១៣ម៉ឺនកន្លែង ។ ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា...
ភ្នំពេញ ៖ ដើម្បីសម្រេចបាន គោលដៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជា ។ ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» និងពិសាភោជនាហារសាមគ្គី។ សូមបញ្ជាក់ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំ នូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំ មួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញ...
ភ្នំពេញ ៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) កាលពីថ្ងៃទី៧ ឧសភា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាប៉ីដងវែងដ៏ល្បីល្បាញ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាណែនាំឲ្យក្រុមហ៊ុនដំឡើងរថយន្ត តូយ៉ូតារបស់ជប៉ុន សិក្សានិងពិនិត្យលទ្ធភាព ប្រើប្រាស់គ្រឿងបង្គំ សម្ភារៈ និងឧបករណ៍មួយចំនួនដែលជាផលិតផល និងវត្ថុធានដើមដែលមានស្រាប់នៅកម្ពុជា តួយ៉ាងកម្ពុជាមានឧស្សាហកម្មកៅស៊ូ និងសង្វាក់ផលិតកម្មគ្រឿងបង្គំដូចជា ពូកអង្គុយដែលមានគុណភាព និងផលិតផល ជាច្រើនទៀត ក្នុងចំណោមផលិតផលជាច្រើនមុខ សម្រាប់យកមកផលិត ចេញជារថយន្តមួយគ្រឿងៗ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញក្នុង “ពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤” ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអះអាងថា ការជីក ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើឱ្យផលប្រយោជន៍ សម្រាប់ត្រកូលហ៊ុននោះទេ តែផ្ទុយទៅវិញ គម្រោងនេះ នឹងបម្រើដល់ផលប្រយោជន៍ ជាតិទាំងមូល ជាពិសេសពលរដ្ឋកម្ពុជាផ្ទាល់តែម្តង ។ ការអះអាងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ សំណេះសំណាល ជាមួយសមាគមសហជីពកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លេីកឡេីងថា កុំយកមតិសហជីព២ឬ៣ ដែលបង្កើតបញ្ហាហើយដើរ ស្រែកថាគ្មានសិទ្ធិសេរីភាព ខណៈមានអង្គការវិជ្ជាជីវៈជាង៦ពាន់ នៅកម្ពុជា បាននិងកំពុងបំពេញតួរនាទីរបស់ខ្លួន បម្រើជូនដល់កម្មករ និយោជិតដោយសិទ្ធិស្មើគ្នា តម្លាភាព យុត្តិធម៌ក្រោមច្បាប់ទាំងអស់គ្នា ។ ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាគម សហជិពកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការថែរក្សាវប្បធម៌ គឺជាការថែរក្សាអត្តសញ្ញាណជាតិ តែក៏មិនអាចអភិរក្សដែលមិនបើកចំហរ សម្រាប់ការរីកចម្រើន ឱ្យស្របទៅតាមការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចនោះដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នារសៀលថ្ងៃទី២៥មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត...