ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានសាសនាណាមួយ ដែលបង្រៀនប្រជាជន និងសាសនិករបស់ខ្លួន ឱ្យប្រព្រឹត្តអំពើបាបនោះទេ ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាលើហេដ្ឋារចនាសម្ព័ន្ធ អាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ ដែលទាមទារឱ្យចេះឆ្នៃប្រឌិត តាមលទ្ធភាពកំពុងមាន ហើយបន្តចូលរួមដើម្បីឱ្យកាន់តែប្រសើរ ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាពង្រឹងលើចំណេះវិជ្ជា ដល់កូនសិស្សសាលាតាំងពីនៅថ្នាក់បឋមសិក្សា ដើម្បីឈានទៅដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃ២៦ កុម្ភៈ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបន្តពង្រឹងលើវិស័យអប់រំគឺជាវិធានគន្លឹះមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ហើយគោលដៅរបស់សម្ដេចមានតាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក ដើម្បីឈានទៅចាប់យកសញ្ញាបត្រ កុំឲ្យដូចពាក្យគេនិយាយថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្តាច់មុខនោះទេ ប៉ុន្តែសម្តេចមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរ ។ នៅលើបណ្តាញសង្គម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ថវិកាជាតិប៉ោងឡើង ដោយសាររដ្ឋបានចំណាយ ទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងដូចក្រុមប្រឆាំងចោទប្រកាន់ទេ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយសារមានក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងបែបចោទប្រកាន់ គ្មានទិសតំបន់មកលើសម្តេចកាលពីពេលថ្មីៗថា សម្តេចបានចំណាយថវិកាជាតិទៅ ទិញរថយន្តប្រមាណជាជិត៣០០គ្រឿង ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្តេចតបទៅវិញថា ការទិញរថយន្តនោះមិនមែនយកថវិកាជាតិឡើយ។ សម្ដេចធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការប៊ូតហ្វេសប៊ុករបស់សម្តេចជារឿងឯកជន មិនពាក់ព័ន្ធទៅបុគ្គលណានោះទេ ដោយមិនបានប្រើប្រាស់ថវិកាជាតិនោះទេ ដូច្នេះក្រុមប្រឆាំងកុំយល់ច្រឡំ ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅក្រុមប្រឆាំង នៅក្រៅប្រទេសពីករណីធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ រឿងកោះគុតពាក់ព័ន្ធជាមួយភាគីថៃ ។ សម្តេចធិបតីបន្តថា ត្រូវតែមានវិធីសាស្រ្តដោះស្រាយដោយច្បាស់លាស់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស មានផែនទី និងលិខិតតុបករណ៍ត្រឹមត្រូវ មិនចេះតែធ្វើតាមការនឹកឃើញនោះទេ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានក្រុមប្រឆាំងនៅក្រៅប្រទេសបាននាំគ្នា ធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួន ពីករណីកោះគុតដើម្បីទាមទារឲ្យ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ទើតែអស់សំណើច នូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់មិនមែនមន្ត្រីរាជការ ទទួលបានការតម្លើងថវិកាបៀវត្ស រហូត២ឆ្នាំជាប់គ្នានោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍...
ពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង បែបចំអកចំអន់ទៅក្រុមមនុស្សមួយចំនួន ដែលតាំងខ្លួនឯង ជាអ្នកចេះដឹងគ្រប់ជ្រុងជ្រោយ ដោយសម្តេចហៅថា ជាវិភាគឬបណ្ឌិតជើង១០ ភ្នែក៣ថា គ្មានគិតធ្វើអ្វីនោះទេ ក្រៅតែចាំអង្គុយទើសគេពីក្រៅប្រទេស រាប់ពាន់គីឡូម៉ែត្រដើម្បីវាប្រហារ រិះគនមកលើកម្ពុជា ដោយគ្មានបន្ធូរបន្ថយដៃ។ ចេញពីវេទិកាសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ...