ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ។ សូមបញ្ជាក់ថា ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៣ ចំនួន៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ត្រូវស្ថិតក្នុងដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ព្រោះសាធារណជនទូទៅ បានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារ ឲ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ។ នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដឹកនាំដោយ លោក Pengiran Dato Shamhary...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើក «កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០» នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ។ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ត្រូវបានធ្វើឡើងក្រោមប្រធាន «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថែមម៉ោងសិក្សា ចំនួន២ម៉ោងបន្ថែម ដល់គ្រប់សាលាបឋមសិក្សារដ្ឋទាំងអស់ ដើម្បីឲ្យសិស្សានិសិស្ស ដែលរៀនខ្សោយ និងគ្មានលទ្ធភាពអាចមានឱកាសបានរៀនបំប៉នបំពេញបន្ថែមនូវចំណុចខ្វះខាត ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃ៦ មិថុនា សម្ដេចធិបតីបានប្រកាសផ្ដល់ប្រាក់ ឧបត្ថម្ភបន្ថែម ដល់លោកគ្រូអ្នកគ្រូផងដែរ សម្រាប់ជាការលើកទឹកចិត្តដល់ពួកគាត់...
កំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីយកម្ម និងសំណង់បាននិងកំពុងរៀបចំគម្រោង ឲ្យមានផ្លូវសម្រាប់ជិះកង់លំហែ តាមមាត់សមុទ្រពីខេត្តកែប ទៅកោះកុង ។ សម្តេចធិបតីមានប្រសាសន៍ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃ៦ មិថុនាថា «តិចទៀតអ្នកខេត្តព្រះសីហនុ នឹងមានភាពងាយស្រួល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវ ដល់តុលាការ ត្រូវអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត ចំពោះក្រុមក្មេងទំនើង និងក្រុមដាវសាំមូរ៉ៃ ដោយគ្មានការលើកលែង «កុំសមត្ថកិច្ចខំប្រឹងតាមចាប់ បែរជាតុលាការលើកហេតុផលដោះលែងទៅវិញ» ។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃ៦ មិថុនា សម្ដេចធិបតី...
កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ខណៈប្រជាពលរដ្ឋ នៅតាមតម្រាយ នៃគម្រោងបានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗ។ ក្នុងពិធីសម្ពោធបើក ឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃ៦...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពក្រុមការងារយុទ្ធសាស្ត្រ នៃគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម។ សូមបញ្ជាក់ថា ក្រុមការងារយុទ្ធសាស្ត្រ នៃគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម មានលោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសសកកម្មពិសេស...
កំពង់ស្ពឺ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធ ឆ្លងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ។ នៅក្នុងកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញ កាត់ខ្សែបូសម្ពោធ ព្រះធម្មចេតិយទី១ ផ្លូវបេតុង៩ខ្សែ...