សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌដល់ មន្ត្រីសុខាភិបាលជាប់កិច្ចសន្យាចំនួន ៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក ឲ្យក្លាយជាពេញសិទ្ធិតែម្តង។ ដោយមិនអស់ចិត្តក្នុងបំពេញ តម្រូវការបន្ថែមទៀត ដល់មណ្ឌលសុខភាពនៅរុនតាឯកនេះ សម្តេចធិបតី ក៏ណែនាំឲ្យអគ្គិសនីកម្ពុជា តភ្ជាប់បណ្តាញអគ្គិសនី ដោយមិនគិតថ្លៃផងដែរ ៕
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱជួបពលរដ្ឋទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃ៨ ធ្នូនេះ បានរំលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបានចុះមក ជួបពលរដ្ឋនៅទីនេះចំនួន៤លើក កាលពីពេលកន្លងមក ដោយក្នុងជំនួបនាពេលនោះ សម្តេចធិបតីរំលេចថា បំណងរបស់សម្តេចតេជោ ចង់ឲ្យតំបន់រុនតាឯកនេះក្លាយទៅជា ក្រុងរុនតាឯកមួយទៀត បន្ទាប់ពីក្រុងសៀមរាប ។ ក្នុងរយៈពេល៥០០ថ្ងៃ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព ។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិក ចំនួន២៩ ក្នុងនោះមានទាំងគណបក្ស ប្រជាជនកម្ពុជាផងដែរ បានចូលរួម នៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា កំណត់អាទិភាព សកម្មភាពជាក់ស្តែងឱ្យបានច្បាស់លាស់ ដោយផ្តោតសំខាន់លើធនធានមនុស្ស កម្មវិធី សម្ភារដែលត្រូវបំពាក់ ផែនការសកម្មភាព និងពេលវេលាដែលត្រូវអនុវត្ត ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី១ ខែធ្នូ...
កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារី អគ្គិសនី ស្ទឹងតាតៃលើជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន២ គឺស្ទឹង កែប និងស្ទឹងតាតៃ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ សូមរំលឹកថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយ ដែលប្រើប្រភពទឹកស្ទឹងចំនួន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទ តាមកញ្ចក់រថយន្ដ ព្រោះយ័ន្ដនោះ ជួយមិនបានឡើយ។ នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកា សម្ដេចធិបតីរំលឹកថា កាលពីប្រជុំរវាងរដ្ឋាភិបាល-វិស័យឯកជន សម្ដេច បានសម្រេចអនុញ្ញាតដឹកក្នុងទម្ងន់ពី៤០...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកផ្លូវជាតិលេខ៥ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ព្រោះផ្លូវនេះ តភ្ជាប់ទៅកាន់ខេត្តមួយចំនួន។ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់បាត់ដំបង នាព្រឹកថ្ងៃ២២ វិច្ឆិកា សម្តេចធិបតីគូសបញ្ជាក់ថា «ទោះបី ជាមានឡានល្អយ៉ាងណាក៏ដោយ បើគ្មានផ្លូវល្អឬអំណោយផល ទៅមិនរួចទេ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធសមិទ្ធផលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ នាថ្ងៃទី២២ វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ពិសេសនៃខួប៣ខែនៃថ្ងៃកំណើត របស់រាជរដ្ឋាភិបាលថ្មី ក្រោយសម្តេចបានចូលកាន់តំណែង កាលពីថ្ងៃ២២ សីហា ។ បើតាមសម្តេចប្រកាស បន្ទាប់ពីចូលកាន់តំណែងហើយ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារមួយទៅកាន់សហជីព ឲ្យដើរតួនាទីត្រូវជំនាញវិជ្ជាជីវៈ ធ្វើជាតំណាងកម្មករ-កម្មការិនី សម្រាប់ដោះស្រាយបញ្ហា ដើម្បីការពារអត្ថប្រយោជន៍កម្មករ តែកុំយកឈ្មោះជាសហជីព ទាញកម្មករចូលទៅក្នុងនយោបាយ ព្រោះអត់ចំណេញ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ នាថ្ងៃទី២១ វិច្ឆិកា សម្តេចធិបតី មានប្រសាសន៍ផ្តាំថា ការដោះស្រាយបញ្ហាដែលមានទំនាស់...