ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសកូរ៉េខាងត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ៗនេះ ខណៈកាលពេលមុន គម្រោងនេះ គ្រោងនឹងបេីកការដ្ឋាននៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង ។ ការបញ្ជាក់របស់សម្ដេចធិបតី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឲ្យលោកបណ្ឌិត YUN Seog-dae...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃ១៦ ឧសភានេះ បានចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ តំណាងឲ្យ ១៩៨ ក្រុមហ៊ុន ។ កូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងសមាស ភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ថា គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ មានលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥-១៩ឧសភា តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៣ ឧសភា នេះបានឲ្យដឹងថា...
ភ្នំពេញ ៖ ឆ្លើយតបនឹងការសើចចំអក ចំពោះពាក្យទាក់ម៉ូយ ត្រូវបានសម្តេចធិបតី តបថា ទាក់ម៉ូយមិនមែនទាក់បានតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិ ដោយក្នុងនោះរយៈពេលតែ៤ខែ រាជរដ្ឋាភិបាល តាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង គឺមានគម្រោង១២៨ថ្មីនិងពង្រីក ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ និងបង្កើតការងារ ១៣ម៉ឺនកន្លែង ។ ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា...
ភ្នំពេញ ៖ ដើម្បីសម្រេចបាន គោលដៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជា ។ ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» និងពិសាភោជនាហារសាមគ្គី។ សូមបញ្ជាក់ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំ នូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំ មួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញ...
ភ្នំពេញ ៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) កាលពីថ្ងៃទី៧ ឧសភា បានចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាប៉ីដងវែងដ៏ល្បីល្បាញ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាណែនាំឲ្យក្រុមហ៊ុនដំឡើងរថយន្ត តូយ៉ូតារបស់ជប៉ុន សិក្សានិងពិនិត្យលទ្ធភាព ប្រើប្រាស់គ្រឿងបង្គំ សម្ភារៈ និងឧបករណ៍មួយចំនួនដែលជាផលិតផល និងវត្ថុធានដើមដែលមានស្រាប់នៅកម្ពុជា តួយ៉ាងកម្ពុជាមានឧស្សាហកម្មកៅស៊ូ និងសង្វាក់ផលិតកម្មគ្រឿងបង្គំដូចជា ពូកអង្គុយដែលមានគុណភាព និងផលិតផល ជាច្រើនទៀត ក្នុងចំណោមផលិតផលជាច្រើនមុខ សម្រាប់យកមកផលិត ចេញជារថយន្តមួយគ្រឿងៗ...