លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
ភ្នំពេញ៖ ន័យរបស់លោក សយ សុភាពលើកឡើងថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺចង់សំដៅទៅលើលោក សម រង្ស៊ីនិងឪពុករបស់លោក គឺលោក សម សារី ដែលជាជនក្បត់ជាតិ។ ការលើកឡើងរបស់លោក សយ សុភាពក្រោយតុលាការ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ក្រោមបទចោទ រារាំងការអនុវត្តវិធានការ រាជរដ្ឋាភិបាល។...
ប្រវត្តិសាស្រ្តរបស់ពិភពលោក ចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការប្រែប្រួលមកពីមានព្រឹត្តការណ៍ធំៗដែលបានកើតមានឡើងពុំអាចមានការព្យាករណ៍មុនបាន!។ របៀបរបបពិភពលោកពហុប៉ូលមួយ ដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធមួយនេះ ត្រូវបានស្ថិតស្ថេរអស់រយៈកាលជាង៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១ បន្ទាប់ពីកំពែងសង្គមនិយម ដែលមានសហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ត្រូវបានផ្ដួលរំលំដោយការបាត់បង់ជំនឿទៅលើនិកាយសាសនាមួយមិនពិតប្រាកដនោះ!។ ការដួលរលំនូវប្រព័ន្ធសង្គមនិយមនេះ បាននាំទៅជាមួយ ផែនទីពិភពលោកមួយត្រូវបានគូសឡើងវិញ! បែងចែកតំបន់សារជាថ្មី ដោយគួបផ្សំទៅនឹងរដ្ឋថ្មីមួយចំនួនចាប់មានកំណើតឡើងចូលរួមក្នុងសហគមន៍ប្រជាជាតិរបស់ពិភពលោក! ដែលបច្ច័យមួយនេះ បានធ្វើឲ្យស្ថានភាពពិភពលោកចាប់មានការវិវត្តន៍ប្រកបទៅដោយភាពស្មុគស្មាញប្រទាក់ក្រឡាគ្នា...
ភ្នំពេញៈ ក្នុងនាម អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរសារ ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារទី ១៣ ខែមេសាឆ្នាំ ២០២១ ចំពោះមហាមិត្តចិន ដែលបានជួយហើយជួយទៀត ដល់ប្រទេសកម្ពុជា លើបញ្ហាប្រឆាំងកូវីដ១៩។ លោក បានលើកឡើងថា “ខ្ញុំសុំ...
តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។...
ភ្នំពេញ ៖ “ខ្ញុំរីករាយអ្នកដឹកនាំខ្មែរស្តីបន្ទោស តែខ្ញុំមិនឲ្យអ្នកឯងឈ្លើយដាក់មេដឹកនាំរបស់ខ្ញុំទេ ។ នេះជាភាសារបស់ខ្ញុំដែលធ្លាប់បាននិយាយកន្លងមក និងសំដៅទៅលើរដ្ឋមន្ត្រីការបរទេសវៀតណាមទំនើងចេញពីតំណែង លោក ផាម ប៊ិញមិញ (Pham Binh Minh)” ។ នេះជាសំដីរបស់លោក សយ សុភាព ដែលបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើលោក ផាម ប៊ិញមិញដែលជាអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម ក្រោយបានធ្លាក់ចេញពីតំណែង ។...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ និងបរិយាយទៅលើសំដីរបស់លោក សម រង្ស៊ី ដែលចង់បានការដោះស្រាយ លើផ្នែកនយោបាយក្នុងគោលបំណង ឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមានសេរីភាព និងឲ្យអតីតបក្សសង្រ្គោះជាតិ រស់ឡើងវិញនោះគឺលោកថា មិនអាចទៅរួចទេ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការប្រកាសសាលក្រម...
នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ក្រុមប្រឹក្សា SEATO ត្រូវបានកោះប្រជុំដំបូងនៅប្រទេសហ្វីលីពីន ដែលនៅក្នុងអង្គប្រជុំនេះ John Foster Dulles បានប្រកាសថា ការបង្កើតឡើងនូវអង្គការSEATOគឺដើម្បីការពារតំបន់មួយនេះឱ្យចៀសផុតពីអំពើឈ្លានពានរបស់កុម្មុយនីស្ត!។ កិច្ចប្រជុំមួយនេះដោយមានអាមេរិកជាបងធំនៅក្នុងប្លុក SEATO បានក្លាយទៅជាមូលដ្ឋានមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រទេសទាំងនេះកាន់តែសកម្មចូលរួមក្នុងសង្រ្គាមនៅវៀតណាម!។ SEATO ត្រូវបានបង្កើតឡើង នៅ Manila...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា សហរដ្ឋអាមេរិកជាយុទ្ធសាស្ត្រ និងដៃគូក្រោមរូបភាពឥណ្ឌូប៉ាស៊ីហ្វិក នឹងលើកយកបញ្ហាទន្លេមេគង្គមក វាយប្រហារ កម្ពុជា ចាប់ពីឥឡូវនេះ ជាពិសេស កម្ពុជា នឹង ក្លាយជាប្រធាន អាស៊ាន ប្តូរវេននៅ ឆ្នាំ២០២២។ លោក សយ...
ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro...