ភ្នំពេញ ៖ លោក ទូត សុខៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងយុទ្ធនាការធ្វើតេស្ដ រកសារធាតុញៀន លើមន្ដ្រីនគរបាល ក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ជាលទ្ធផលមានមន្ដ្រី នគរបាលជាតិ ១០រូប ត្រូវបានបណ្ដេញចេញ ពីក្របខ័ណ្ឌ ក្រោយរកឃើញ និងពាក់ព័ន្ធទៅនឹងសារធាតុញៀន ។ តាមរយៈសារសំឡេង នាថ្ងៃទី៥...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀនបានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំ ដាក់អារម្មណ៍ចំនួនជាង ៥០០.០០០គ្រាប់នៅរដ្ឋ Shan ស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ។ បើតាមការបញ្ជាក់របស់គណៈកម្មាធិការខាងលើបានឲ្យដឹង កម្លាំងចម្រុះប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្នុងផ្ទះជនសង្ស័យនៅក្រុង Namhkam កាលពីថ្ងៃសុក្រ ហើយបានរកឃើញថ្នាំញៀនចំនួន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែមីថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញដុតបំផ្លាញចោលនូវសារធាតុញៀន និងសារធាតុគីមីផ្សំ ជាង៥តោន នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្ដេច ស ខេង រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន អញ្ជើញដុតបំផ្លាញចោល នូវសារធាតុញៀន និងគីមីផ្សំ...
ភ្នំពេញ៖ មន្ត្រីគយបានធ្វើការត្រួតពិនិត្យ អនុលោមភាពពន្ធនាំចូល រថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ រកឃើញគ្រឿងញៀនជាង ២០គីឡូក្រាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្ត...
ភ្នំពេញ ៖ ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបង្កើនសកម្មភាពស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីបង្ក្រាបឲ្យបានការនាំចូល ឆ្លងកាត់ ជួញដូរ ប្រើប្រាស់ និងលួចកែច្នៃផលិតសារធាតុញៀន។ យោងតាមផែនការរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំ ផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយ អាជ្ញាធរគ្រឿងញៀន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។ ការណែនាំរបស់ លោក វេង សាខុន ស្របពេល សម្តេច...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ប៉ូលិសអូស្ត្រាលី បានស្ទាក់ចាប់នាវាដែលផ្ទុកសារធាតុញៀន គ្រីស្ទាល់ មេថាមហ្វេតាមីន ឬហៅថា ម៉ាទឹកក ចំនួន៣១៦គីឡូក្រាម ដែលលាក់ក្នុងបំពង់ទឹកក្តៅ និងឧបករណ៍អាំងសាច់អគ្គីសនី ។ បន្ទាប់ពីកងកម្លាំងការពារព្រំដែនអូស្ត្រាលី (ABF) បានកត់សម្គាល់ដោយមិនបានលម្អិតឡើយ ហើយមន្ត្រីប៉ូលិស បានឃាត់ទូកដឹកទំនិញរបស់ថៃ នៅឯកំណត់ផែ...