ព័ត៌មានអន្តរជាតិ
ស៊ីរីនិងអ៊ីរ៉ង់ នឹងបន្តសហការគ្នា រហូតដល់ការដួលរលំ ទៅនៃក្រុមភេវរកម្ម ក្នុងប្រទេសស៊ីរី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសស៊ីរីក្រោមការដឹកនាំរបស់ លោក Bashar al Assad បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តធ្វើការងារ សហប្រតិបត្តិការជាមួយនឹង ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដើម្បីអាចយុទ្ធការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅក្នុងប្រទេសរហូតដល់ជោគជ័យទាំងស្រុង។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរូបនេះនៅចំពេល ដែលមានវត្តមាននៃអ្នកនាំពាក្យក្រុមប្រឹក្សាអ៊ីស្លាម របស់អ៊ីរ៉ង់កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសស៊ីរីគឺលោក Mohammad Bagher Ghlibaf។...