ដាម៉ាស់៖ ប្រធានក្រុមហ៊ុនប្រេងរដ្ឋមួយបានឲ្យដឹងថា ផលិតកម្មប្រេង និងឧស្ម័នរបស់ស៊ីរី បានថយចុះយ៉ាងខ្លាំងដោយសារ តែទណ្ឌកម្មរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់អាមេរិក និងវត្តមានយោធា នៅក្នុងប្រទេសស៊ីរី ការផលិតប្រេងបានថយចុះពី ៣៨៥០០០ បារ៉ែលក្នុងមួយថ្ងៃ មុនពេលមានវិបត្តិដល់កម្រិតបច្ចុប្បន្ន ១៥០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលការផលិតឧស្ម័នពី ៣០ លានម៉ែត្រគូបក្នុងមួយថ្ងៃទៅ ១០លានម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើតាមប្រធានក្រុមហ៊ុនប្រេងរដ្ឋស៊ីរីលោក...
បរទេស៖ ប្រតិបត្តិការវាយប្រហារតាមអាកាស ចុងក្រោយមួយដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បានសម្រេចគោលដៅសម្លាប់ បានមេដឹកនាំកំពូលរបស់ក្រុមភេវរកម្ម IS ម្នាក់នៅភាគខាងកើតនៃប្រទេសស៊ីរី។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាប្រតិបត្តិការវាយប្រហារ តាមអាកាសរបស់អាមេរិកបានសម្លាប់មេដឹកនាំ IS ដែលមានឈ្មោះថា Usamah al Muhajir ហើយប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រមកម្ល៉េះ។ សេចក្តីថ្លែងការណ៍របស់ មេបញ្ជាការអាមេរិកបានបញ្ជាក់ថា៖...
បរទេស ៖ ប្រទេសស៊ីរី និងអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបើកដំណើរ ការសកម្មភាពកាទូត រវាងគ្នាឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់ រយៈពេល១០ឆ្នាំកន្លងមក ។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការសម្រេចចិត្តរួមគ្នានេះ គឺជាការស្តារទំនាក់ទំនងកាទូតឡើងវិញ ដោយរដ្ឋាភិបាលទីក្រុង Riyadh ជាមួយនឹងអតីតគូសត្រូវ របស់ខ្លួនហើយនៅក្រោយបន្តិច នៃការស្តាទំនាក់ទំនងកាទូតឡើងវិញ របស់អារ៉ាប៊ីសាអូឌីតជាមួយ...
ក្រោយពីត្រូវដាក់ឱ្យនៅឯកោ អស់រយៈពេល ១២ ឆ្នាំ ទីបំផុតស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញកាលពីថ្ងៃទី ៧ ខែឧសភា ។ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនាថ្ងៃដដែលនោះថា ចាប់ពីថ្ងៃនេះតទៅ នឹងរៀបចំឡើងវិញ នូវនិតីសម្បទារបស់គណៈប្រតិភូរដ្ឋាភិបាល ស៊ីរី ក្នុងការចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំនៃអង្គការ និងស្ថាប័នទាំងអស់របស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ “។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយទៀត ក្នុងដំណើរផ្សះផ្សានៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពី អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ និងការចូលរួមជាមួយរដ្ឋក្នុងតំបន់ អាចជួយដោះស្រាយសង្រ្គាមស៊ីវិលរយៈពេល ១៣ ឆ្នាំរបស់ប្រទេសនេះ។ ប្លុក ២២ ប្រទេសបានបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីដាក់ប្រទេសស៊ីរីឡើងវិញបន្ទាប់ពីការព្យួររយៈពេល ១២ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីស៊ីរីលោក Bashar Al Assad គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១៩ ខែឧសភារបស់សម្ព័ន្ធ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសថា កងកម្លាំងតួកគីបានសម្លាប់មេដឹកនាំ ដែលសង្ស័យជាក្រុមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសស៊ីរី ។ លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើខេត្ត Deir al-Zour ភាគខាងកើត ដោយជំរុញឱ្យប្រទេសដទៃទៀត ចូលរួមក្នុងការថ្កោលទោស។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ផ្អែកលើការភូតកុហក” ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់កងទ័ពស៊ីរីក្នុងការស្ដារឡើងវិញ នូវតំបន់ស៊ីរីទាំងអស់ និងបញ្ចប់ការកាន់កាប់របស់ សហរដ្ឋអាមេរិកលើទឹកដីស៊ីរី។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី មានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេរិក និងរដ្ឋាភិបាលគាំទ្រស៊ីរី...
បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ីស្រាអ៊ែលបានធ្លាក់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ។ សេចក្តីថ្លែងការណ៍អះអាង ដែលបានធ្វើឡើងដោយយោធា របស់អ៊ីស្រាអ៊ែលបានឲ្យដឹងដែរថា មកដល់ពេលនេះ មូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះដ្រូន នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈដែលការស៊ើបអង្កេត នៅតែបន្តធ្វើនៅឡើយ។ គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ីស្រាអ៊ែលបានចូលរួមនៅក្នុងសង្គ្រាមបែប ស្រមោលតាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើកគោលដៅជនជាតិអ៊ីរ៉ង់ និងអាវុធព្រមទាំងក្រុមប្រេសិតពិសេស...
បរទេស៖ ប្រធានាធិបតីស៊ីរីលោក Bashar Assad បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា វត្តមានយោធារបស់រុស្សីនៅក្នុងប្រទេសស៊ីរី គួរតែត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក RIA កាលពីថ្ងៃម្សិលមិញនេះដែរ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង លោកប្រធានាធិបតីស៊ីរីរូបនេះ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូមុននេះមួយថ្ងៃ។ លោក Assad បានបន្តថាលោកនឹងស្វាគមន៍វត្តមាន របស់កងកម្លាំងរុស្សីបន្ថែមទៀត នៅក្នុងប្រទេសស៊ីរីទាំងកងទ័ព និងមូលដ្ឋានទ័ពក្តីដោយអះអាងថា...