យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា សហគមន៍អន្តរជាតិត្រូវតែជួយប្រទេសស៊ីរីឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនាពេលថ្មីៗនេះ។ លោកបានលើកឡើងថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានបទឈប់បាញ់ទូទាំងប្រទេស ជំរុញសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរី និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះអធិបតេយ្យភាព”។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងស្ថិរភាពក្នុងតំបន់។ លោក...
បរទេស៖ សមាជិកសភាអាមេរិក បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលស្វែងរកការដកកងទ័ពអាមេរិក ទាំងអស់ចេញពីប្រទេសស៊ីរី ដោយជ្រើសរើសបន្តការកាន់កាប់ យោធារយៈពេលជាច្រើនឆ្នាំទៀត បើទោះបីជាមានការជំទាស់ម្តងហើយម្តងទៀត ពីរដ្ឋាភិបាលក្នុងទីក្រុង ដាម៉ាស ដែលបានច្រានចោលវត្តមានប្រដាប់អាវុធថា ខុសច្បាប់ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលអ្នកប្រជាធិបតេយ្យចំនួន ៥៦ នាក់បានចូលរួមជាមួយ គណបក្សសាធារណរដ្ឋចំនួន...
ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសង្គ្រោះរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៤.៣០០នាក់បានស្លាប់ និង៧.៦០០នាក់ ត្រូវបានរាយការណ៍ នៅភាគពាយព្យនៃប្រទេសស៊ីរី ដែលជាលទ្ធផលនៃគ្រោះរញ្ជួយដីដ៏ធំ ដែលបានវាយប្រហារប្រទេសនេះកាលពី ១សប្តាហ៍មុន ។ គួរបញ្ជាក់ថា ចំនួនសរុបដែលបានរាយការណ៍ ដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ មិនរាប់បញ្ចូលលក្ខខណ្ឌនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនោះទេ...
ដាម៉ាស់ ៖ ក្រសួងរដ្ឋបាល និងបរិស្ថានបាននិឲ្យដឹងថា ជម្រកសរុបចំនួន ២៧៥កន្លែងត្រូវបានបើកនៅទូទាំងប្រទេសស៊ីរី ដោយទទួលជនរងគ្រោះ ពីការរញ្ជួយដី ដែលបានវាយប្រហារ ប្រទេស កាលពីថ្ងៃទី០៦ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងបាននិយាយថា ជម្រកចំនួន២៣៥កន្លែងត្រូវបានបើកនៅក្នុងខេត្ត Aleppo ភាគខាងជើង ៣២កន្លែង នៅខេត្ត Latakia ភាគពាយ័ព្យ ៥កន្លែងនៅក្នុងខេត្ត...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏មហាប្រល័យ ដែលបានអង្រួនតួកគី និងស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ជាង ៣០០០០នាក់ ដោយក្នុងនោះ ២៩,៦០៥នាក់នៅតួកគី និង ១៤១៤នាក់នៅក្នុងប្រទេសស៊ីរី។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៨០០០០ នាក់នៅក្នុងទីក្រុងរបស់តួកគី និង២៣៤៩នាក់ នាក់នៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើការបញ្ជូន ជំនួយមនុស្សដែលមានទំហំដល់ទៅ ១៣០តោន ទៅកាន់ប្រទេសតួគីនិងប្រមាណជា ៦តោនបន្ថែមទៀត ទៅឲ្យប្រទេសស៊ីរីបន្ទាប់ពីព្រឹត្តិការណ៍ គ្រោះធម្មជាតិដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទកន្លងមក។ យន្តហោះយោធារបស់ កងកម្លាំងទ័ពអាកាសឥណ្ឌា C-17 ចំនួន៤គ្រឿង ត្រូវបានប្រើប្រាស់នៅ ក្នុងប្រតិបត្តិការលើកនេះដែលសំភារៈជាច្រើន ត្រូវបានគេមើលឃើញថា ជាប្រភេទសំភារៈប្រើប្រាស់ និងសំភារៈថ្នាំពេទ្យហើយក៏ដូចជា បានបញ្ជូនក្រុមការងារជួយសង្គ្រោះ ១០១នាក់ និងយោធាផ្នែកសុខាភិបាល...
ដាម៉ាស់ ៖ ប្រមុខអឌ្ឍចន្ទក្រហមស៊ីរីកាលពីថ្ងៃអង្គារបានអំពាវនាវឱ្យលុបចោលទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងលោកខាងលិចលើស៊ីរី ដើម្បីជួយសម្រួល ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលប្រទេស ដែលរងគ្រោះដោយរញ្ជួយដី កំពុងត្រូវការឧបករណ៍សង្គ្រោះយ៉ាងខ្លាំង។ អឌ្ឍចន្ទក្រហមអារ៉ាប់ (SARC) របស់ស៊ីរី លោក Khaled Hboubati បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយក្នុង ទីក្រុងដាម៉ាស់ដោយសង្កត់ធ្ងន់ថា ការរញ្ជួយដី ដែលបានវាយប្រហារផ្នែកខ្លះ...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សជាង ៣.៧០០នាក់ នៅទូទាំងតំបន់នៃប្រទេសតួកគី និងភាគពាយព្យនៃ ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយអាកាសធាតុរដូវរងាត្រជាក់ បានបន្ថែមទៅលើស្ថានភាព របស់មនុស្សរាប់ពាន់នាក់ដែលរងរបួស ឬគ្មានផ្ទះសម្បែង និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកដែលនៅរស់រានមានជីវិតផងដែរ ។ គ្រោះរញ្ជួយដីកម្រិត...
ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ជនស៊ីវិលសរុប ចំនួន១៦នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ នៅគ្រា ដែលអគារលំនៅដ្ឋាន របស់ពួកគេបានដួលរលំ នៅក្នុងខេត្ត Aleppo ភាគខាងជើង នៃប្រទេសស៊ីរី ។...