ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដែលជាស្ពានអាកាស កំពស់២ជាន់ នឹងសម្រួលលំហូរចរាចរ លើដងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុង ទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន២៥% ។ យោងតាមមន្ទីរសារធារណការនិងដឹកជញ្ជួនរាជធានីភ្នំពេញ បានឲ្យដឹងថា...
ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះ ដូចមុនទៀតហើយ ក្រោយពីស្ពានអាកាសឬស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានស្ថាបនាស្ទើរួចរាល់១០០ភាគរយ និងត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី អនុញ្ញាតជាគោលការណ៍ ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះតទៅ ដោយក្នុងនោះ ពលរដ្ឋជាច្រើន ចាប់ផ្តើមប្រើប្រាស់នូវសមិទ្ធផលថ្មីស្រឡាងនេះផងដែរ ។...
ភ្នំពេញ៖ កម្ពុជានឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េពី ផ្សារចាស់-ទៅអរិយក្សត្រនៅ ពេលពេល ខាងមុខនេះដោយមិនចាំ បាច់ជិះសាឡាងចម្លងទៀតទេ។ ការដែលមានស្ពានថ្មីនេះ បន្ទាប់ពីរាជរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានផ្តល់កញ្ចប់ ថវិកាជាកម្ចីឥណទានដល់រដ្ឋាភិបាលកម្ពុជាសម្រាប់យកមកធ្វើការសាងសង់អភិវឌ្ឍន៍នៅក្នុងប្រទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជាបានធ្វើជាអធិបតីនៃការចុះហត្ថលេខាពីការប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។ ក្នុងពិធីនេះមានការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ...
ភ្នំពេញ៖ តាមការគ្រោងទុក និង តាមបែបប្រពៃណីសាសនា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសែន ក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធី ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។ ពិធីក្រុងពាលីនេះធ្វើឡើង មុនមួយថ្ងៃមុននៃពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀត...
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត នៅផ្លូវលេខ២៧១ ផ្លូវ២០០៤ និងផ្លូវ២០១១ ។ យោងតាមហ្វេសប៊ុក មន្ទីរសាធារណាការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ សីហានេះ បានឲ្យដឹងថា ស្ពានអាកាសថ្មី ចំនួន...
ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខ ខណៈការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ ស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ដើរឆ្លងកាត់ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសាថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ...
ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ សម្រេចបាន៩៩ភាគរយនៃគម្រោងទាំងមូលដែលរដ្ឋបាលរាជធានី គ្រោងដាក់ឲ្យដំណើរការ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ ខាងមុន ។ នេះជាការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ តាមការបញ្ជាក់របស់លោកអភិបាលរាជធានី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី៣០ មករា នេះបានអញ្ជើញ ក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា មុនបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋាននាថ្ងៃស្អែក...
ភ្នំពេញ ៖ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា នៅតែដំណើរការជាធម្មតា ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញ ការកសាងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូល ចោមចៅ ដំណើរការជាធម្មតា ដោយរហូតមកដល់ពេលនេះ បានស្ថាបនារួចរាល់ នៃចំណែកខ្លះហើយ ពោរសម្រេចបានប្រមាណ ជា៩២% ។ ដោយបានដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ផងដែរ...