«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រនិងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណាដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។ នៅពីក្រោយភាពជោគជ័យ របស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែ កំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចេញកម្លាំង ឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយា កំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ គូស្វាមីភរិយា...
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា បានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅ ក្នុងវិស័យផលិតស្រាបៀរ ជាមួយនឹងការបន្តនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតចូលមកកាន់ទីផ្សារ ដែលថ្មីៗនេះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ក្នុងការនាំយក Craft Beer ដំបូងដែលនឹងមានលក់ផ្តាច់មុខ នៅក្នុងភោជនីយដ្ឋាន Mastercraft...
ស្រាបៀរ កម្ពុជានៅយប់ថ្ងៃសៅរ៍បានរកឃើញ គូស្វាមីភរិយាថ្មីកំពូលសំណាង រហូតដល់ទៅ១០៩ គូឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ២០លានរៀល និង ១០លានរៀល ដែលមកពីខេត្តក្រុងជាច្រើនដូចជា បន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ...
ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាង ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការនឹងត្រូវធ្វើឡើង នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើន ពាន់សន្លឹកពីគូស្វាមីភរិយា នៅទូទាំងប្រទេសសម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុតសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹក ដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើង ចំនួន២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២។ ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់ បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការ កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។ បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយ កាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរព ទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាhttps://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ។
ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អ ប្រណិតដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។ ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះ ដែលអ្នកទទួលទាន ស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យា ផលិតស្រាបៀរដ៏ល្អបំផុត ហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរ មានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាព ពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេស ប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់ នាំចូលពីអឺរ៉ុប។ បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតង យ៉ាងប្រណិតមានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹត ពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវ នៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក។ តើលោកអ្នកបានទស្សនា ស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? តោះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត! ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ៕
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៧ ខែមិថុនា បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោត ក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។ ការប្រគល់រង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន បានប្រគល់រង្វាន់ផ្ទាល់ដល់ដៃអតិថិជន រស់នៅតាមបណ្តាខេត្តផ្សេងៗគ្នា មានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំងព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។ ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន៥៥គូទៀតទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។ គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយ ដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតឲ្យមានកម្មវិធី ផ្តល់សំណាងដល់អតិថិជន។ កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាង ជាទឹកប្រាក់សរុបរហូតដល់ ទៅ១លានអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀល សម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា យកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ចាប់ពី២៥កេសឡើងទៅ។ ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយា សរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៥ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់ សម្រាប់តែគូស្វាមីភរិយា ដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោត ខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួន ដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។ គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ...
ស្រាបៀរ កម្ពុជា ព្រីមៀមដ្រាហ្វ ដ៏ល្បីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅរាត្រីថ្ងៃសុក្រ ទី១៧ ខែមិថុនា នឹងបង្កើតកម្មវិធីពិសេស 180 Glow Party នៅ The SHARX Pub និង ATM Lounge and Restaurantដោយមានវត្តមាន DJ និងក្រុមចម្រៀងល្បីចូលរួមបង្កើតភាពសប្បាយរីករាយ ដល់អ្នករស់នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ពិសេសការក្រេបរសជាតិស្រស់បំផុត របស់ស្រាបៀរ ព្រីមៀមដ្រាហ្វច្រកដបដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ និងសម្ភារៈស្អាតៗជាច្រើន។ សម្រាប់ខេត្តបាត់ដំបង កម្មវិធី 180 Glow...
ក្រោយទទួលដំណឹងថាឈ្នះរង្វាន់ ជាសាច់ប្រាក់សុទ្ធ២០ លានរៀលពីស្រាបៀរ កម្ពុជា គូស្វាមីភរិយាមួយគូ ក្នុងចំណោមគូស្វាមីភរិយា មហាសំណាងចំនួន១០០គូផ្សេងទៀត រំភើបចិត្តជាខ្លាំងរហូតពោលពាក្យថា «ចង់ហោះ» នេះគឺជាសម្តីបញ្ជាក់ពីអារម្មណ៍ពិតៗ នៅពេលពិធីករសួរពីចំណាប់អារម្មណ៍ ក្នុងកម្មវិធីប្រគល់រង្វាន់ធ្វើឡើង កាលពីពេលថ្មីៗនេះ។ អ្នកនាង ធួន ស្រីលេស ត្រូវជាភរិយា លោក កប លីណា រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ...
ក្រោយបំពេញការងារហត់អស់កម្លាំង រយៈពេលពេញមួយសប្តាហ៍ លោកអ្នកអាចអញ្ជើញទៅស្តាប់តន្ត្រីលំហែអារម្មណ៍ និងពិសាស្រាបៀរស្រស់បំផុត ក្រោមបរិយាកាសដ៏រីករាយ នៅរាត្រីថ្ងៃសុក្រ ទី២៧ ខែឧសភា ក្នុងកម្មវិធី 180 Glow Party នាំមកជូនដោយស្រាបៀរ កម្ពុជា ដើម្បីឲ្យរាត្រីចុងសប្តាហ៍របស់លោកអ្នកកាន់តែសប្បាយរីករាយ។ កម្មវិធី 180 Glow Party នឹងធ្វើឡើងនៅបារ៍ និងផាប់ល្បីៗ នៅរាជធានីភ្នំពេញ តាខ្មៅខេត្តកណ្តាល និងខេត្តសៀមរាប ដើម្បីអតិថិជន អាចពិសាស្រាបៀរ រសជាតិស្រស់បំផុតរបស់ Cambodia Premium Draft Beer ដែលជាស្រាបៀរ Premium Draft ច្រកដបដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ និងសម្ភារៈស្អាតៗជាច្រើនថែមទៀតផង។ ជួបគ្នានៅបារ៍ក្រោមដី ដ៏ប្រណិតដំបូងគេបង្អស់ Metropole Underground ក្នុង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានវត្តមានក្រុមចម្រៀង X Bro Band ចំណែកក្រុមចម្រៀង La Cima Cartel នឹងមានវត្តមាននៅPentagon ស្ថិតលើផ្លូវ ៣៣៤ ខណ្ឌបឹងកេងកង ខណៈតារាល្បីលោក Zono នឹងមានវត្តមាននៅ ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ។ តារាចម្រៀង Original Song ដ៏ល្បី លោក ស៊ូលី ផេង នឹងអញ្ជើញចូលរួមកម្មវិធី 180 Glow Party នៅ CHEERS ស្ថិតក្នុងតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប។ ចូលរួមទទួលយកភាពសប្បាយរីករាយ នៅរាត្រីថ្ងៃសុក្រទាំងអស់គ្នា ជាមួយស្រាបៀរ កម្ពុជា! តាមដានទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជាដើម្បីទទួលបានព័ត៌មានថ្មីៗ។...