អត្ថបទ

សប្បាយរីករាយជុំគ្នា ពិសាស្រាបៀរស្រស់បំផុត នៅរាត្រីថ្ងៃសុក្រទី២៧ ក្នុងកម្មវិធីពិសេសពីស្រាបៀរ កម្ពុជា

ក្រោយបំពេញការងារហត់អស់កម្លាំង រយៈពេលពេញមួយសប្តាហ៍ លោកអ្នកអាចអញ្ជើញទៅស្តាប់តន្ត្រីលំហែអារម្មណ៍ និងពិសាស្រាបៀរស្រស់បំផុត ក្រោមបរិយាកាសដ៏រីករាយ នៅរាត្រីថ្ងៃសុក្រ ទី២៧ ខែឧសភា ក្នុងកម្មវិធី 180 Glow Party នាំមកជូនដោយស្រាបៀរ កម្ពុជា ដើម្បីឲ្យរាត្រីចុងសប្តាហ៍របស់លោកអ្នកកាន់តែសប្បាយរីករាយ។

កម្មវិធី 180 Glow Party នឹងធ្វើឡើងនៅបារ៍ និងផាប់ល្បីៗ នៅរាជធានីភ្នំពេញ តាខ្មៅខេត្តកណ្តាល និងខេត្តសៀមរាប ដើម្បីអតិថិជន អាចពិសាស្រាបៀរ រសជាតិស្រស់បំផុតរបស់ Cambodia Premium Draft Beer ដែលជាស្រាបៀរ Premium Draft ច្រកដបដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ និងសម្ភារៈស្អាតៗជាច្រើនថែមទៀតផង។

ជួបគ្នានៅបារ៍ក្រោមដី ដ៏ប្រណិតដំបូងគេបង្អស់ Metropole Underground ក្នុង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានវត្តមានក្រុមចម្រៀង X Bro Band ចំណែកក្រុមចម្រៀង La Cima Cartel នឹងមានវត្តមាននៅPentagon ស្ថិតលើផ្លូវ ៣៣៤ ខណ្ឌបឹងកេងកង ខណៈតារាល្បីលោក Zono នឹងមានវត្តមាននៅ ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ។

តារាចម្រៀង Original Song ដ៏ល្បី លោក ស៊ូលី ផេង នឹងអញ្ជើញចូលរួមកម្មវិធី 180 Glow Party នៅ CHEERS ស្ថិតក្នុងតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប។

ចូលរួមទទួលយកភាពសប្បាយរីករាយ នៅរាត្រីថ្ងៃសុក្រទាំងអស់គ្នា ជាមួយស្រាបៀរ កម្ពុជា!

តាមដានទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជាដើម្បីទទួលបានព័ត៌មានថ្មីៗ។

www.facebook.com/cambodiabeer

ស្រាបៀរ កម្ពុជា

ពិសាដោយការទទួលខុសត្រូវ។

To Top