ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្រុកចន្ទ្រា ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រា ។ ពិធីនេះមានការ មានចូលរួមពីលោកហែម ពិសិដ្ឋអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត...
ស្វាយរៀង៖ ក្នុងពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ មានគឿងញៀន៦ប្រភេទចំនួន២១,៣២០.៥៨ក្រាម ត្រូវបានដុតបំផ្លាញចោលដែល មានការចូលរួមពី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក ឧត្តមសេណីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
(ស្វាយរៀង)៖លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង ចាប់ពីថ្ងៃនេះទៅគឺប្រើវិធានការណ៍ក្ដៅ ចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើសំយ៉ាប ឈប់យោគយល់ ទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវនៅផ្សារវាលយន្ត។ ការថ្លែងបញ្ជាក់របស់អភិបាលរងក្រុងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១ដោយមានការចូលរួមពីកម្លាំងនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងនិងប្រជាការពារភូមិ មន្ត្រីរដ្ឋបាលក្រុងស្វាយរៀងជាច្រើននាក់ផងដែរ។ លោកអភិបាលរងក្រុងស្វាយរៀងបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង នាថ្ងៃនេះលោក បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូសដោយមិនព្រមអនុវត្តតាមការណែនាំ នៅជុំវិញផ្សារវាលយន្ត។ លោកបន្ថែមថារដ្ឋបាលក្រុងស្វាយរៀងបានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់មេក្រូ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព...
ស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជាពលរដ្ឋ ជួបការលំបាក កំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិក ក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស...
ភ្នំពេញ ៖ អភិបាលរងក្រុងស្វាយ ខេត្តស្វាយរៀង ដែលគេដឹងថា មានឈ្មោះ សរ សុដានី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ក្រោយពីលោកបានប៉ះពាល់ផ្ទាល់ ជាមួយបុរសជនជាតិចិន២នាក់ ដែលមានវិជ្ជមានកូវីដ១៩។ បើតាមការប្រកាស របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃ៣០ មីនា អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល...