ព័ត៌មានជាតិ

គ្រឿងញៀនជាង២១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង

ស្វាយរៀង៖ ក្នុងពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ មានគឿងញៀន៦ប្រភេទចំនួន២១,៣២០.៥៨ក្រាម ត្រូវបានដុតបំផ្លាញចោលដែល មានការចូលរួមពី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក ឧត្តមសេណីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះបានធ្វើឡើងក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌” និងពិធីដុតបំផ្លាញវត្ថុតាង គ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូង ខេត្តស្វាយរៀង និងខេត្តព្រៃវែង។

លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវគោលដៅ មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀង ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជ រដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់ តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ឲ្យបាន ម៉ឺងម៉ាត់បំផុត ។

ជាមួយគ្នានេះលោកអភិបាលខេត្តជំរុញដល់អាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រួមទាំងគណៈ អធិបបាន អញ្ជេីញបាន ធ្វេីការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំជិតពិធីផងដែរ៕

To Top